ព័ត៌មានអន្ដរជាតិ
អាមេរិកបានជម្លៀសមន្ត្រីទូតរបស់ខ្លួនចេញពីអ៊ុយក្រែនហើយ
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ការគំរាមកំហែងកាន់តែខិតជិតដល់នៃសកម្មភាពយោធារបស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនគឺជាភាពត្រឹមត្រូវដែលអាមេរិកសម្រេចចិត្តជម្លៀសមន្ត្រីទូតរបស់ខ្លួនចេញពីទីក្រុងគៀវ។
សំដីការពារខ្លួនចំពោះការសម្រេចចិត្តរបស់លោកបានកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនបានជំរុញឲ្យស្ងប់ស្ងាត់ ដោយបាននិយាយថា សត្រូវធំបំផុតគឺការភ័យស្លន់ស្លោ។
ប្រទេសជាច្រើនផ្សេងទៀតបានជំរុញឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ុយក្រែន។

រដ្ឋាភិបាលក្រុងមូស្គូដែលបានដាក់ពង្រាយកម្លាំងទ័ពជាង១០ម៉ឺននាក់នៅព្រំដែនអ៊ុយក្រែនបានបដិសេធចំពោះផែនការវាយប្រហារណាមួយ។
ទីប្រឹក្សានយោបាយការបរទេសកំពូលរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បានច្រានចោលការព្រមាននៃការប្រវាយប្រហាររបស់សហរដ្ឋអាមេរិកដោយបាននិយាយថា អារម្មណ៍ហួសហេតុមិនអាចគ្រប់គ្រងបានឈានដល់កម្រិតកំពូលហើយ។
វិបត្តិបានកើតមានឡើងរយៈពេល៨ឆ្នាំ បន្ទាប់ពីរុស្ស៊ីបានដណ្តើមគ្រប់គ្រងតំបន់ Crimea ភាគខាងត្បូងអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក យោធាអ៊ុយក្រែនបានជាប់គាំងនៅក្នុងសង្គ្រាមជាមួយនឹងពួកឧទ្ទាមគាំទ្រដោយរុស្ស៊ីនៅតំបន់ភាគខាងកើតជិតព្រំដែនរុស្ស៊ី។
កាលពីថ្ងៃសៅរ៍កន្លងទៅឃើញមានការប៉ុនប៉ងបន្ថែមដើម្បីកាត់បន្ថយភាពតឹងក្នុងតំបន់។ ក្នុងការហៅទូរសព្ទមួយ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានព្រមានមេដឹកនាំរុស្ស៊ី វ្លាឌីមៀរ ពូទីន អំពីការទទួលរងផលអាក្រក់យ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ីបញ្ជូនកងទ័ព។
ទន្ទឹមជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace បានប្រៀបធៀបកិច្ចខិតខំប្រឹងប្រែងផ្លូវការទូតរបស់លោកខាងលិចថ្មីៗនេះដើម្បីបញ្ឈប់ការលុកលុយទៅនឹងការឈ្លានពានរបស់ណាស៊ីអាល្លឺម៉ង់។
ចក្រភពអង់គ្លេស អាមេរិក និងអាល្លឺម៉ង់ជាដើមស្ថិតក្នុងចំណោមប្រទេសជាច្រើនដែលជំរុញឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ុយក្រែនជាបន្ទាន់។
ការសម្រេចចិត្តរបស់អាមេរិកដើម្បីជម្លៀសមន្ត្រីទូតរបស់ខ្លួនភាគច្រើនចេញពីទីក្រុងគៀវត្រូវបានធ្វើតាមស្រដៀងគ្នានឹងចំណាត់ការរបស់ប្រទេសកាណាដា និងអូស្ត្រាលី។ ប្រទេសទាំង៣នេះបានផ្លាស់ប្រូរប្រតិបត្តិការទៅភាគខាងលិចទីក្រុង Lviv ជិតព្រំដែនប៉ូឡូញ ទោះជាឯកអគ្គរាជទូតអង់គ្លេសបាននិយាយថា លោកស្រីនឹងស្ថិតនៅប្រទេសអ៊ុយក្រែនជាមួយក្រុមស្នូលក៏ដោយ។
លោក Blinken បាននិយាយថា ហានិភ័យនៃសកម្មភាពយោធាគឺ«ខ្ពស់គ្រប់គ្រាន់ និងការគំរាមកំហែងកាន់តែជិតមកដល់មែនទែន»ដែលការជម្លៀសគឺជាការប្រុងប្រយ័ត្នមុនត្រូវធ្វើ។
ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជំរុញឲ្យស្ងប់ស្ងាត់ ដោយមានប្រសាសន៍ថា ៖«ឥឡូវនេះ សត្រូវធំបំផុតរបស់ប្រជាជនគឺការភ័យស្លន់ស្លោ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ