Connect with us

ព័ត៌មានអន្ដរជាតិ

ការស្ទង់មតិ រកឃើញបេក្ខជនអាចឈ្នះតំណែងប្រធានាធិបតី ហ្វីលីពីន

បានផុស

នៅ

កូនប្រុសរបស់លោក Ferdinand Marcos ដែលជាអតីតមេដឹកនាំផ្តាច់ការហ្វីលីពីន កំពុងនាំមុខគូប្រជែង សម្រាប់ការបោះឆ្នោតប្រធានាធិបតីក្នុងខែឧសភា។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិថ្មីមួយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យទី១៣ខែកុម្ភៈ។

This image has an empty alt attribute; its file name is c1_2262847.jpg
លោក Ferdinand Marcos Jr
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្ទង់មតិឯករាជ្យរបស់ Pulse Asia បានបង្ហាញថា លោក Ferdinand Marcos Jr ទទួលបានពិន្ទុ៤៤ នាំមុខអនុប្រធានាធិបតីហ្វីលីពីនលោកស្រី Leni Robredo ក្នុងការស្ទង់មតិចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ខែមករា ពោលគឺការកើនឡើង១១ពិន្ទុបើធៀបនឹងការស្ទង់មតិលើកមុន កាលពីដើមខែធ្នូ។

This image has an empty alt attribute; its file name is 7JRPWEXE2BONLKKPCXOZTK4L4A-1024x682.jpg
លោកស្រី Leni Robredo

អ្នកឆ្លើយសំណួរសរុប២,៤០០នាក់ ត្រូវបានស្នើឲ្យជ្រើសរើសជម្រើសដំបូងរបស់ពួកគេសម្រាប់ប្រធានាធិបតី និងអនុប្រធាន ប្រសិនបើការបោះឆ្នោតត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃការស្ទង់មតិ ដោយក្នុងនោះមាន៦០% បង្ហាញពីចំណូលចិត្តសម្រាប់លោក Marcos ខណៈ ១៦% ជ្រើសរើសលោក Robredo។

នៅក្នុងការស្ទង់មតិដូចគ្នាកាលពីខែធ្នូ លោក Marcos បានឈរនៅលើកំពូលដោយមាន៥៣% បើប្រៀបធៀបទៅនឹង២០% សម្រាប់លោក Robredo។

This image has an empty alt attribute; its file name is manny-paquiao-1024x683.jpg
លោក Manny Pacquiao

ដោយឡែកកំពូលអ្នកប្រដាល់ Manny Pacquiao និងអភិបាលក្រុង ម៉ានីល លោក Francisco Domagoso កំពុងតាមពីក្រោយ ដោយម្នាក់ៗទទួលបាន៨% ខណៈសមាជិកព្រឹទ្ធសភា Panfilo Lacson ទទួលបាន៤%។

នៅប្រទេសហ្វីលីពីន ប្រធានាធិបតី និងអនុប្រធានាធិបតីត្រូវបានបោះឆ្នោតជ្រើសរើសដោយឡែកពីគ្នា។

This image has an empty alt attribute; its file name is IHEE6CYULJM2VBEGPVAWJNO5FY-1024x766.jpg
លោក Francisco Domagoso

អ្នកឈរឈ្មោះរួមតំណែងរបស់លោក Marcos គឺលោកស្រី Sara Duterte-Carpio ដែលជាកូនស្រីរបស់ប្រធានាធិបតីកំពុងកាន់អំណាច Rodrigo Duterte នៅតែជាឈរទីកំពូលសម្រាប់តំណែងអនុប្រធានាធិបតី ដោយនាំមុខ២១ពិន្ទុលើគូប្រជែងជិតស្និទ្ធបំផុតរបស់ខ្លួនគឺប្រធានព្រឹទ្ធសភា Vicente Sotto។

គួរបញ្ជាក់ថា ការបោះឆ្នោតផ្លូវការរបស់ប្រទេសហ្វីលីពីន នឹងរៀបចំធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ Pacquiao ឈរឈ្មោះប្រជែង តំណែងប្រធានាធិបតី ហ្វីលីពីន ជាផ្លូវការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម