ព័ត៌មានអន្ដរជាតិ
បែកធ្លាយផែនការសម្ងាត់! រុស្ស៊ី នឹងវាយចូលអ៊ុយក្រែន នៅថ្ងៃពុធនេះ រួមទាំងទម្លាក់គ្រាប់បែកផងដែរ (មានវីដេអូ)
របាយការណ៍ចារកម្មគួរឲ្យទុកចិត្តមួយបានអះអាងថា រុស្ស៊ីគ្រោងនឹងវាយប្រហារអ៊ុយក្រែននៅថ្ងៃពុធនេះ ខណៈប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានហៅទូរសព្ទជាបន្ទាន់ទៅលោកលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសៅរ៍ ក្នុងគោលបំណងទប់ស្កាត់សង្គ្រាម។

សេវាចារកម្មរបស់សហរដ្ឋអាមេរិក, CIA និងមន្ទីរបញ្ចកោណ ត្រូវបានគេនិយាយថា បានទទួលនូវផែនការលម្អិតពិសេសអំពីការវាយលុក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៦ខែកុម្ភៈ។
ផែនការនេះត្រូវបានបញ្ជូនទៅរដ្ឋាភិបាលរបស់លោក បៃដិន ហើយបានពិភាក្សានៅក្នុងសន្និសីទសម្ងាត់ជាបន្តបន្ទាប់ជាមួយសម្ព័ន្ធមិត្តណាតូ។

ផែនការនោះមានបង្ហាញផ្លូវជាក់លាក់ ដែលអាចប្រើដោយអង្គភាពរុស្ស៊ីនីមួយៗ និងលម្អិតអំពីតួនាទីដែលពួកគេអាចដើរតួក្នុងជម្លោះ។ កាសែតអាល្លឺម៉ង់ Der Speigel រាយការណ៍ថា សហរដ្ឋអាមេរិកកំពុងគិតថា តើត្រូវបង្ហាញផែនការនេះជាសាធារណៈ ដើម្បីបំផ្លាញពួកគេដែរឬក៏អត់។
សេតវិមានបញ្ជាក់ថា លោក បៃដិន និងលោក ពូទីន បានពិភាក្សាគ្នាអំពីវិបត្តិនេះតាមទូរសព្ទ ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីជនជាតិអង់គ្លេស និងអាមេរិករាប់ពាន់នាក់ត្រូវបានព្រមានឲ្យចាកចេញពីប្រទេសអ៊ុយក្រែន ខណៈភាពតានតឹងឈានដល់ចំណុចកំពូល។

ការព្រមាននេះបានកើតឡើង ចំពេលមានការភ័យខ្លាចថា លោក ពូទីន អាចធ្វើការទម្លាក់គ្រាប់បែកលើទីក្រុងគៀវ ដោយប្រថុយនឹងការស្លាប់ជនស៊ីវិលច្រើននាក់។
ឥឡូវនេះ ប្រទេសមួយចំនួនទៀត បានប្រាប់ពលរដ្ឋរបស់ពួកគេឲ្យចាកចេញពីអ៊ុយក្រែន រួមទាំងប្រទេសប៊ែលហ្សិកផងដែរ ដែលកាលពីថ្ងៃសៅរ៍បានព្រមានថា នឹងមិនមានការធានានៃការជម្លៀសទេពេលដែលស្ថានភាពយ៉ាប់យ៉ឺន ដោយសារតែតំណភ្ជាប់ទំនាក់ទំនងនានា រួមទាំងអ៊ីនធើណិត និងខ្សែទូរសព្ទ អាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយការធ្វើដំណើរតាមផ្លូវអាកាសត្រូវរារាំង។

ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមានថា វិបត្តិបានឈានដល់ដំណាក់កាលសំខាន់ហើយ។ នៅតែបន្តមានសញ្ញាដ៏គួរឲ្យព្រួយបារម្ភ អំពីសកម្មភាពយោធារបស់រុស្ស៊ី រួមទាំងកងកម្លាំងថ្មីដែលមកដល់ជុំវិញព្រំដែនអ៊ុយក្រែនផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អាមេរិក ពង្រាយនាវាពិឃាតច្រើនគ្រឿងទៅគាំទ្រសម្ព័ន្ធមិត្ត ណាតូ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល