ព័ត៌មានអន្ដរជាតិ
ចាំទេប៉ុន្មានឆ្នាំហើយដែល គីម ជុងណាម បងប្រុសលោក គីម ជុងអ៊ុន ត្រូវគេធ្វើឃាតនៅ ម៉ាឡេស៊ី
កាលពីថ្ងៃអាទិត្យជាខួបគម្រប់ ៥ ឆ្នាំនៃការសម្លាប់លោក គីម ជុងណាម បងប្រុសរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ។

ស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ និងស្ត្រីវៀតណាមម្នាក់ត្រូវបានចោទប្រកាន់ថាបានបាញ់ថ្នាំសរសៃប្រសាទ VX លើមុខលោក គីម ។ ប៉ុន្តែពួកគេមិនមានកំហុសនោះទេ ហើយបាននិយាយថា ពួកគេជឿថា ទង្វើនេះជាផ្នែកមួយនៃការលេងសើចសម្រាប់កម្មវិធីទូរទស្សន៍ប៉ុណ្ណោះ ។
នៅទីបំផុត ព្រះរាជអាជ្ញាបានទម្លាក់សំណុំរឿងរបស់ខ្លួនប្រឆាំងនឹងស្ត្រីឥណ្ឌូនេស៊ី ។ ពួកគេក៏បានទម្លាក់បទចោទឃាតកម្មលើស្ត្រីវៀតណាមនោះផងដែរ ហើយនាងត្រូវបានកាត់ទោសក្រោមបទចោទតិចតួចប៉ុណ្ណោះ គឺការបង្ករបួសស្នាម ហើយក្រោយមកស្ត្រីទាំងនោះត្រូវបានដោះលែងឲ្យត្រឡប់ទៅប្រទេសកំណើតវិញ ។

ចំណែកបុរសកូរ៉េខាងជើង ៤ នាក់ត្រូវបានគេសង្ស័យថាបានណែនាំស្ត្រីទាំងនោះឲ្យធ្វើសកម្មភាព ។ ពួកគេត្រូវបានគេជឿថាបានត្រឡប់ទៅប្រទេសរបស់ពួកគេវិញ បន្ទាប់ពីការវាយប្រហារ ។
សេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូងជឿថា ឃាតកម្មនេះគឺជាការវាយប្រហារភេរវករដែលរៀបចំដោយលោក គីម ជុងអ៊ុន ដោយនិយាយថា ប៉ូលិសសម្ងាត់របស់កូរ៉េខាងជើងមានជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នោះ ។

ក្រោយមកសាកសពលោក គីម ជុងណាម ត្រូវបានប្រគល់ទៅឲ្យកូរ៉េខាងជើងវិញ ខណៈទីក្រុងព្យុងយ៉ាងអះអាងថា មូលហេតុនៃការស្លាប់គឺគាំងបេះដូង ។
ទំនាក់ទំនងរវាងកូរ៉េខាងជើង និងម៉ាឡេស៊ីបានធ្លាក់ចុះ ខណៈដែលកូរ៉េខាងជើងបដិសេធមិនសហការក្នុងការស៊ើបអង្កេត ហើយក្រុងព្យុងយ៉ាងបានផ្តាច់ចំណងការទូតកាលពីឆ្នាំមុន និងបានបិទស្ថានទូតរបស់ខ្លួននៅទីក្រុងគូឡាឡាំពួផងដែរ ។

ទន្ទឹមនោះ អ្នកការទូតកូរ៉េខាងជើងដែលបានចាកចេញពីប្រទេសម៉ាឡេស៊ីត្រូវបានគេជឿថា កំពុងស្នាក់នៅក្នុងស្ថានទូតកូរ៉េខាងជើងក្នុងទីក្រុងប៉េកាំង ខណៈដែលពួកគេមិនអាចត្រឡប់មកប្រទេសរបស់ពួកគេវិញបាន ដោយសារជំងឺរាតត្បាតកូវីដ ១៩ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី