Connect with us

ព័ត៌មានអន្ដរជាតិ

មិនមែនខ្សែភាពយន្ត! វីដេអូពិតៗ ពស់ វារក្នុងយន្តហោះរបស់ក្រុមហ៊ុន AirAsia

បានផុស

នៅ

ធ្លាប់តែឃើញក្នុងខ្សែភាពយន្ត តែនេះជារឿងពិត! អ្នក​ដំណើរ​ក្នុងយន្តហោះរបស់ក្រុមហ៊ុន AirAsia បាន​ថតវីដេអូ បង្ហាញសត្វ​ពស់​វារនៅខាងក្នុងថតដាក់អីវ៉ាន់ ដែលជាហេតុជំរុញឲ្យយន្តហោះ ចុះចតជាបន្ទាន់។

ហេតុការណ៍នេះ បានកើតឡើងនៅលើជើងហោះហើរចេញពីរាជធានី គួឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុង តាវ៉ូ (Tawau) កាលពីថ្ងៃទី១០ខែកុម្ភៈ។

The incident took place on board an AirAsia flight from the Malaysian capital Kuala Lumpur headed for the city of Tawau earlier this week (February 10)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជើងហោះហើរនេះ ត្រូវបានបង្វែរយ៉ាងលឿនទៅកាន់ទីក្រុង គុឈីង (Kuching) វិញ បន្ទាប់ពីសត្វពស់ត្រូវបានប្រទះឃើញ។

នៅពេលដែលអ្នកបើកយន្តហោះបានធ្វើការចុះចតជាបន្ទាន់ អ្នកដំណើរត្រូវបានផ្ទេរដោយសុវត្ថិភាពទៅកាន់ជើងហោះហើរមួយទៀត ហើយបន្តដំណើរទៅកាន់ទីក្រុង តាវ៉ូ។

លោក Liong Tien Ling មន្ត្រី​សុវត្ថិភាព​របស់​ក្រុមហ៊ុន AirAsia បាន​និយាយ​ថា “​នេះ​ជា​ឧប្បត្តិហេតុ​ដ៏​កម្រ​មួយ ​ដែល​អាច​កើត​ឡើង​លើ​យន្តហោះ​ណា​មួយគ្រប់ពេលវេលា”​។

Footage posted on TikTok shows the silhouette of the snake travelling along a lit overhead compartment near the passenger reading light.

លោកបន្ថែមថា “សុវត្ថិភាព និងសុខុមាលភាពរបស់ភ្ញៀវ និងអាកាយានិករបស់យើង តែងតែជាអាទិភាពចម្បងរបស់យើង។ គ្មានពេលណាមួយដែលសុវត្ថិភាពរបស់ភ្ញៀវ ឬអាកាយានិក មានហានិភ័យឡើយ”។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថា តើសត្វពស់មួយក្បាលនេះ ឡើងលើយន្តហោះដោយរបៀបណា ឬថាតើវាជាសត្វចិញ្ចឹមរបស់អ្នកដំណើរណាម្នាក់មែនឬមិនមែន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ​ពណ៌​ពស់ក្នុងសុបិន​ បញ្ជាក់​ពី​រឿង​អាក្រក់​ និង​ល្អ​ក្នុងជីវិត ត្រូវប្រុងប្រយ័ត្នខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១២ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម