Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden និង Johnson និយាយថា នៅតែមានសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងការទូត ចំពោះវិបត្តិ រុស្ស៊ី-អ៊ុយក្រែន

បានផុស

នៅ

មេដឹកនាំសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបាននិយាយថា មិនមែនក្តីសង្ឃឹមទាំងអស់ត្រូវរលាយសម្រាប់ដំណោះស្រាយការទូតចំពោះវិបត្តិអ៊ុយក្រែននោះទេ ប៉ុន្តែព្រមានថា ស្ថានភាពនៅតែផុយស្រួយ។

This image has an empty alt attribute; its file name is fa043e1191414befb5a34a65e7a81025-1024x569.jpg

នៅក្នុងការហៅទូរសព្ទរយៈពេល៤០នាទី លោក Joe Biden និង Boris Johnson បានយល់ស្របថា កិច្ចព្រមព្រៀងនៅតែអាចធ្វើទៅបាន។

ប្រទេសជាច្រើនបានជំរុញឲ្យពលរដ្ឋរបស់ពួកគេ ចាកចេញពីអ៊ុយក្រែន ហើយសហរដ្ឋអាមេរិកបាននិយាយថា ការទម្លាក់គ្រាប់បែកអាចចាប់ផ្តើម គ្រប់ពេលទាំងអស់។

This image has an empty alt attribute; its file name is biden-ve-johnson-in-telefonda-ukrayna-rusya-14734331_amp-1024x673.jpg

ប៉ុន្តែនៅក្នុងការសន្ទនារបស់មេដឹកនាំទាំង២ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បាននិយាយថា នៅតែមានឱកាសសំខាន់ សម្រាប់ផ្នែកការទូត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់វិមាន Downing Street។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “លោក​នាយក​រដ្ឋមន្ត្រី Johnson និង​លោក​ប្រធានាធិបតី Biden បាន​ធ្វើ​បច្ចុប្បន្នភាព​គ្នា​ទៅ​វិញ​ទៅ​មក ​លើ​ការ​ពិភាក្សា​ថ្មីៗ​របស់​ពួកគេ​ជាមួយ​មេដឹកនាំ​ពិភពលោក​រួម​គ្នា​។ ពួកគេបានយល់ស្របថា នៅតែមានឱកាសដ៏សំខាន់សម្រាប់ផ្នែកការទូត និងសម្រាប់រុស្ស៊ី ក្នុងការដើរថយក្រោយពីការគំរាមកំហែងរបស់ខ្លួនចំពោះអ៊ុយក្រែន”។

This image has an empty alt attribute; its file name is 2000-1024x682.jpeg

សេចក្តីថ្លែងការណ៍បានបន្ថែមថា “មេដឹកនាំទាំង២ បានសង្កត់ធ្ងន់ថា ការវាយប្រហារណាមួយចូលទៅក្នុងប្រទេសអ៊ុយក្រែន នឹងបណ្តាលឲ្យមានវិបត្តិអូសបន្លាយសម្រាប់ប្រទេសរុស្ស៊ី ជាមួយនឹងការខូចខាតយ៉ាងធំធេងសម្រាប់ទាំងរុស្ស៊ីនិងពិភពលោក”។

តាមសេចក្តីរាយការណ៍លោក Johnson បាននិយាយថា ចក្រភពអង់គ្លេសបានត្រៀមខ្លួនធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយ។ លោក Johnson ត្រូវបានគេរំពឹងថា នឹងរៀបចំកិច្ចប្រជុំ Cobra នៅថ្ងៃអង្គារនេះដើម្បីពិភាក្សាអំពីការឆ្លើយតបរបស់ចក្រភពអង់គ្លេសចំពោះសម្ពាធ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ុយក្រែន អាចមិនចូល ណាតូ ដើម្បីបញ្ចៀសសង្គ្រាម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម