ព័ត៌មានអន្ដរជាតិ
តាលីបង់ព្រមានពិចារណាគោលនយោបាយ បើ លោក បៃដិន មិនផ្លាស់ប្តូរប្រាក់បង្កក
កាលពីថ្ងៃចន្ទម្សិលមិញ តាលីបង់បានព្រមានថា ខ្លួននឹងពិចារណាឡើងវិញនូវគោលនយោបាយចំពោះសហរដ្ឋអាមេរិក ប្រសិនបើលោកប្រធានាធិបតី ចូ បៃដិន មិនងាកចេញពីការសម្រេចចិត្តមិនសមហេតុផលដើម្បីប្រើប្រាស់ប្រាក់របស់អាហ្វហ្គានីស្ថានពាក់កណ្តាលនៃប្រាក់៧ប៊ីលានដុល្លារអាមេរិកដែលបានបង្កកនៅអាមេរិក។
សហរដ្ឋអាមេរិកនឹងបញ្ចេញប្រាក់ពាក់កណ្តាលនៃប្រាក់៧ប៊ីលានដុល្លារអាមេរិកនៅក្នុងទ្រព្យសម្បត្តិធនាគារកណ្តាលអាហ្វហ្គានីស្ថានដែលបានបង្កកនៅអាមេរិកដើម្បីជួយការលំបាករបស់ពលរដ្ឋអាហ្វហ្គានីស្ថានតាមរយៈវិបត្តិមនុស្សធម៌ និងរក្សាប្រាក់នៅសល់ដើម្បីធ្វើជាកម្មវត្ថុចោទប្រកាន់ពាក់ព័ន្ធភេរវកម្មប្រឆាំងតាលីបង់។

សេចក្តីថ្លែងការណ៍មួយរបស់តាលីបង់ចេញតាមអ្នកនាំពាក្យកាលពីថ្ងៃចន្ទថា ៖«ប្រសិនបើសហរដ្ឋអាមេរិកមិនផ្លាស់ប្តូរគោលជំហររបស់ខ្លួន និងនៅតែបន្តសកម្មភាពបង្កហេតុ រដ្ឋឥស្លាមអេមីរ៉ាតក៏នឹងបង្ខំចិត្តពិចារណានូវគោលនយោបាយរបស់ខ្លួនចំពោះអាមេរិក»។
«រដ្ឋឥស្លាម អេមីរ៉ាត ច្រានចោលយ៉ាងដាច់អហង្កា នូវសកម្មភាពមិនសមហេតុផលរបស់លោក បៃដិន ថាជាការរំលោភសិទ្ធិរបស់ជនជាតិអាហ្វហ្គានីស្ថានទាំងអស់»។ សេចក្តីថ្លែងការណ៍បានបន្ថែម។
ផែនការររបស់លោក បៃដិន បានអំពាវនាវឲ្យប្រាក់នៅសល់ពាក់កណ្តាលបន្តបង្កកនៅសហរដ្ឋអាមេរិកធ្វើជាកម្មវត្ថុបន្តដល់ជនរងគ្រោះអាមេរិកដោយភេរវកម្ម ក្នុងនោះរាប់ទាំងសាច់ញាតិអ្នកដែលបានស្លាប់ដោយការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ផង។
សេចក្តីថ្លែងការណ៍របស់តាលីបង់បាននិយាយថា ៖«ការវាយប្រហារ ថ្ងៃទី១១ ខែកញ្ញាមិនជាប់ពាក់ព័ន្ធនឹងពលរដ្ឋអាហ្វហ្គានីស្ថានទេ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?