ព័ត៌មានអន្ដរជាតិ
ភាពតានតឹង រុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យតម្លៃប្រេងពិភពលោកឡើងដល់កម្រិត ខ្ពស់បំផុតមិនធ្លាប់មាន
កាលពីថ្ងៃចន្ទតម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៧ ឆ្នាំ ដោយសារតែការភ័យខ្លាចសកម្មភាពយោធារបស់រុស្ស៊ីលើអ៊ុយក្រែនអាចបង្កឲ្យមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងអឺរ៉ុប និងរំខានដល់ការនាំចេញថាមពលពីប្រទេសផលិតកំពូលរបស់ពិភពលោក ។

ប្រេងឆៅរបស់ក្រុមហ៊ុន Brent មានតម្លៃ ៩៥.៧៣ ដុល្លារក្នុងមួយបារ៉ែល ពោលកើនឡើង ១.២៩ ដុល្លារ ឬ ១.៤ ភាគរយ បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់ ៩៥.៩១ ដុល្លារ ។ ចំណែកប្រេងឆៅរបស់ក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI) បានកើនឡើង ១.៤៩ ដុល្លារ ឬ ១.៦ ភាគរយ ដល់ ៩៤.៥៩ ដុល្លារក្នុងមួយបារ៉ែល ដែលជិតដល់ការជួញដូរកម្រិតខ្ពស់ ៩៤.៩២ ដុល្លារ ។
ការកើនឡើងនេះក៏ដោយសារតែការអត្ថាធិប្បាយពីសហរដ្ឋអាមេរិក អំពីការវាយប្រហារដែលជិតមកដល់របស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុពិភពលោកមានភាពរកាំរកូស ។

លោក Edward Moya អ្នកវិភាគឲ្យក្រុមហ៊ុនប្តូរប្រាក់បរទេស OANDA បាននិយាយនៅក្នុងកំណត់ត្រាមួយថា “តម្លៃប្រេងនឹងនៅតែមានការប្រែប្រួលខ្លាំង និងរសើបចំពោះការធ្វើបច្ចុប្បន្នភាពបន្ថែមទាក់ទងនឹងស្ថានភាពអ៊ុយក្រែន ហើយវានឹងកើនលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល” ។
ចំណែកក្រុមហ៊ុនសេវាកម្មថាមពល Baker Hughes Co បាននិយាយថា នៅសហរដ្ឋអាមេរិក តម្លៃប្រេងកំពុងជំរុញឲ្យក្រុមហ៊ុនថាមពលបង្កើនទិន្នផល ខណៈដែលពួកគេបានបន្ថែមកន្លែងខួងយកប្រេងច្រើនបំផុតក្នុងរយៈពេល ៤ ឆ្នាំកាលពីសប្តាហ៍មុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ អ៊ុយក្រែន ដាក់ក្ដីសង្ឃឹមលើ អាមេរិក ជួយបន្ថយភាពតានតឹងជាមួយ រុស្ស៊ី

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?