ព័ត៌មានអន្ដរជាតិ
លោក Trudeau ប្រកាសបង្កកគណនីធនាគារ អ្នកពាក់ព័ន្ធបាតុកម្ម ប្រឆាំងអាណត្តិវ៉ាក់សាំង
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានចាត់វិធានការមិនធ្លាប់មានពីមុនមក ដោយលោកបានយកច្បាប់គ្រាអាសន្នមកប្រើ ដើម្បីបង្ក្រាបបាតុកម្មប្រឆាំងអាណត្តិវ៉ាក់សាំង។

ទោះបីជាយ៉ាងណាក៏ដោយ លោក Trudeau និយាយថា វិសាលភាពនៃវិធានការនេះនឹងមាន ពេលវេលាកំណត់, សមហេតុផល និងសមាមាត្រ ហើយនឹងមិនដាក់ពង្រាយកងទ័ពឡើយ។
ដោយមិនចាំបាច់មានដីកាតុលាការ, ធនាគារនឹងអាចបង្កកគណនីផ្ទាល់ខ្លួនរបស់អ្នកណាក៏ដោយ ដែលពាក់ព័ន្ធជាមួយនឹងការតវ៉ា។

កាលពីថ្ងៃអាទិត្យ មន្ត្រីអនុវត្តច្បាប់បានបណ្តេញក្រុមអ្នកតវ៉ាប្រឆាំងអាណត្តិ នៅឯស្ពាន Ambassador ក្នុងទីក្រុង Windsor ដែលជាផ្លូវដ៏សំខាន់សម្រាប់ពាណិជ្ជកម្មកាណាដា-សហរដ្ឋអាមេរិក បន្ទាប់ពីជាប់គាំងអស់រយៈពេលមួយសប្តាហ៍។
បាតុកម្មបានចាប់ផ្តើមជាការប្រមូលផ្តុំគ្នា ប្រឆាំងនឹងច្បាប់ថ្មីដែលតម្រូវឲ្យអ្នកដឹកទំនិញទាំងអស់ត្រូវតែចាក់វ៉ាក់សាំងដើម្បីឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-កាណាដា ឬត្រូវធ្វើចត្តាឡីស័កនៅពេលត្រឡប់មកវិញ។ ប៉ុន្តែវាបានក្លាយទៅជាការជំទាស់ចំពោះវិធានការរឹតបន្តឹងកូវីដទាំងអស់។

លោក Trudeau បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទទី១៤ខែកុម្ភៈថា “នេះគឺដើម្បីរក្សាប្រជាជនកាណាដាឲ្យមានសុវត្ថិភាព ការពារការងាររបស់មនុស្ស”។ លោកបន្ថែមថា ប៉ូលិសនឹងត្រូវបានផ្តល់ ឧបករណ៍បន្ថែមទៀត ដើម្បីដាក់គុក ឬផាកពិន័យអ្នកតវ៉ា និងការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
គួរបញ្ជាក់ថា វិធានការដាក់ច្បាប់គ្រាអាសន្នរបស់លោក Trudeau បានកើតឡើងស្របនៅពេលបាតុកម្មនៅទូទាំងប្រទេសកាណាដាឈានចូលដល់សប្តាហ៍ទីបី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ