ព័ត៌មានអន្ដរជាតិ
រំលោភសិស្សក្រីក្រ ១៣ នាក់ គ្រូបង្រៀន ឥណ្ឌូណេស៊ី ជាប់គុកមួយជីវិត
តុលាការឥណ្ឌូណេស៊ីនៅថ្ងៃអង្គារនេះបានកាត់ទោសគ្រូបង្រៀនម្នាក់ឲ្យជាប់គុកអស់មួយជីវិតពីបទរំលោភលើសិស្សសាលា ១៣ នាក់ ។

តុលាការស្រុក Bandung ក្នុងខេត្ត West Java បានរកឃើញថា លោក Herry Wirawan មានទោសពីបទរំលោភសិស្សស្រីចំនួន ១៣ នាក់ ពោលជាអនីតិជនទាំងអស់ និងបានបង្ខាំងមនុស្សយ៉ាងតិច ៨នាក់ក្នុងចំណោមពួកគេទាំងនោះ ។
លោក Wirawan អាយុ ៣៦ ឆ្នាំបានមកដល់តុលាការទាំងដៃជាប់ខ្នោះ និងឱនក្បាលចុះ ហើយក្នុងអំឡុងពេលសវនាការ គ្រូបង្រៀនរូបនេះបានសារភាពថា បានរំលោភកុមារជាច្រើននាក់មកពីគ្រួសារក្រីក្រដែលបានចូលរៀននៅសាលា ដោយសារទទួលបានអាហារូបករណ៍ក្នុងរយៈពេល ៥ ឆ្នាំ ។

ទន្ទឹមនោះ ចៅក្រមលោក Yohannes Purnomo Suryo Adi បានកាត់ទោសគាត់ឲ្យជាប់គុកអស់មួយជីវិត ខណៈជនជាប់ចោទបានសុំចៅក្រមឲ្យបន្ធូរបន្ថយទោស ដោយសារគាត់ត្រូវចិញ្ចឹមកូន ។
ការរំលោភបំពានបានកើតឡើង នៅពេលដែលក្រុមគ្រួសាររបស់សិស្សស្រីម្នាក់បានរាយការណ៍ពីករណីលោក Wirawan ទៅកាន់ប៉ូលិសពីបទរំលោភ និងធ្វើឲ្យកូនស្រីជំទង់របស់ពួកគេមានកូនកាលពីឆ្នាំមុន ។

ការលាតត្រដាងនេះបានធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំងដល់ប្រទេសជាតិ ហើយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបាននិយាយថា ប្រធានាធិបតីលោក Joko Widodo បានយកចិត្តទុកដាក់ជាពិសេសចំពោះករណីនេះ ។
គួរបញ្ជាក់ថា ករណីរំលោភសេពសន្ថវៈនៅស្រុក Bandung បានបង្ហាញពីបញ្ហានៃការរំលោភបំពានផ្លូវភេទនៅតាមសាលារៀន ដោយករណីចំនួន ១៤ ក្នុងចំណោម ១៨ ករណីត្រូវបានរាយការណ៍ទៅគណៈកម្មការការពារកុមារជាតិកាលពីឆ្នាំមុន គឺប្រព្រឹត្តទៅនៅក្នុងសាលារៀនអាហារូបករណ៍ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ប្រទេសមួយនៅ អាស៊ាន ទិញយន្តហោះចម្បាំង ៤២ គ្រឿងពី បារាំង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ