Connect with us

ព័ត៌មានអន្ដរជាតិ

ឃើញស្ថានភាពមិនស្រួល អាមេរិក រើស្ថានទូត​ចេញពីទី​ក្រុង ​គៀវ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរប្រតិបត្តិការស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនពីរដ្ឋធានី Kyiv ទៅកាន់ទីក្រុង Lviv ដែលជាទីក្រុងធំបំផុតនៅភាគខាងលិចអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយអ្នកការទូតកំពូលរូបនេះបាននិយាយថា លោកបានបញ្ជាឲ្យមានវិធានការសម្រាប់សុវត្ថិភាពបុគ្គលិកស្ថានទូត និងបានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកឲ្យពលរដ្ឋអាមេរិកនៅអ៊ុយក្រែនចាកចេញពីប្រទេសនេះផងដែរ ។

លោក Blinken បាននិយាយថា “យើងកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូរទីតាំងជាបណ្តោះអាសន្ននូវប្រតិបត្តិការស្ថានទូតរបស់យើងនៅអ៊ុយក្រែនពីស្ថានទូតរបស់យើងនៅទីក្រុង Kyiv ទៅទីក្រុង Lviv ដោយសារការបង្កើនល្បឿនយ៉ាងខ្លាំងក្នុងការកសាងកងកម្លាំងរុស្ស៊ី” ។

លោកបានបន្ថែមថា “ស្ថានទូតនឹងបន្តជំរុញជាមួយរដ្ឋាភិបាលអ៊ុយក្រែន ដោយសម្របសម្រួលការចូលរួមការទូតក្នុងប្រទេសអ៊ុយក្រែន ។ យើងក៏កំពុងបន្តកិច្ចខិតខំប្រឹងប្រែងការទូតយ៉ាងយកចិត្តទុកដាក់របស់យើងដើម្បីបន្ថយវិបត្តិនេះ” ។

រុស្ស៊ីបានប្រមូលកងទ័ពជាង ១០ ម៉ឺននាក់នៅជិតព្រំដែនអ៊ុយក្រែនដែលបង្កឲ្យមានការភ័យខ្លាចថា ពួកគេអាចនឹងរៀបចំផែនការសកម្មភាពយោធាណាមួយផ្សេងទៀតប្រឆាំងនឹងអតីតសាធារណរដ្ឋសូវៀតមួយនេះ ។

ទន្ទឹមនោះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានព្រមានពីការវាយប្រហារដែលជិតមកដល់ ហើយបានគំរាមកំហែងរុស្ស៊ីជាមួយនឹង “ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើមានសកម្មភាពយោធាលើអ៊ុយក្រែន ។

យ៉ាង​ណា​មិញ ទីក្រុង​មូស្គូ​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​រៀបចំ​ដើម្បី​វាយ​លុក​អ៊ុយក្រែន​ឡើយ ហើយ​បាន​និយាយ​ថា ទាហាន​របស់​ខ្លួន​នៅ​ទីនោះ​សម្រាប់​ការធ្វើសមយុទ្ធប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ស្ថានភាពក្ដៅទៅៗហើយ ពេលនេះ រុស្ស៊ី បញ្ជូនទាហានរាប់ពាន់នាក់ទៀត ទៅព្រំដែន អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម