ព័ត៌មានអន្ដរជាតិ
ស្រ្តីទីមួយលើលោក ជាសះស្បើយពីជំងឺអេដស៍ បន្ទាប់ប្តូរកោសិកាមេ
ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់កាលពីថ្ងៃអង្គារទី១៥ខែកុម្ភៈថា អ្នកជំងឺមហារីកឈាមនៅសហរដ្ឋអាមេរិកម្នាក់ បានក្លាយជាស្ត្រីទីមួយ និងជាមនុស្សទី៣លើលោក ដែលជាសះស្បើយពីមេរោគអេដស៍ បន្ទាប់ពីបានទទួលការប្តូរកោសិកាមេ បរិច្ចាគដោយម្ចាស់ជំនួយ។

ករណីស្ត្រីអាយុ៦៤ឆ្នាំ ដែលបានបង្ហាញក្នុងសន្និសីទស្តីពីការឆ្លងមេរោគឱកាសនិយមនៅទីក្រុង Denver សហរដ្ឋអាមេរិក ក៏ជាករណីដំបូងបង្អស់ផងដែរដែលពាក់ព័ន្ធនឹងឈាមទងផ្ចិត ដែលជាវិធីសាស្រ្តថ្មីមួយទៀត អាចយកទៅព្យាបាលដល់មនុស្សកាន់តែច្រើន។
ចាប់តាំងពីបានទទួលឈាមពីទងផ្ចិតដើម្បីព្យាបាលជំងឺមហារីកឈាមស្រួចស្រាវរបស់នាងមក ស្ត្រីចម្រុះជាតិសាសន៍រូបនេះបានជាសះស្បើយ និងគ្មានមេរោគអស់រយៈពេល១៤ខែមកហើយ ដោយមិនត្រូវការការព្យាបាលមេរោគអេដស៍ដ៏ខ្លាំងក្លាទៀតនោះទេ។

ករណីមុនចំនួនពីរ បានកើតឡើងចំពោះបុរស ដែលមានម្នាក់ជាជនជាតិស្បែកស និងម្នាក់ជាបុរសឡាទីន។ អ្នកទាំង២បានទទួលកោសិកាដើមពេញវ័យ ដែលត្រូវបានគេប្រើជាញឹកញាប់នៅក្នុងការប្តូរខួរឆ្អឹង។
លោកស្រី Sharon Lewin ប្រធានជាប់ឆ្នោត នៃសមាគមជំងឺអេដស៍អន្តរជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឥឡូវ នេះគឺជារបាយការណ៍ទី៣នៃការព្យាបាលនៅក្នុងរបៀបនេះ និងជាលើកដំបូងចំពោះស្ត្រីដែលមានផ្ទុកមេរោគអេដស៍”។

ករណីនេះ គឺជាផ្នែកមួយនៃការសិក្សាដ៏ធំមានការគាំទ្រពីសហរដ្ឋអាមេរិក ដែលដឹកនាំដោយវេជ្ជបណ្ឌិត Yvonne Bryson នៃសាកលវិទ្យាល័យ California Los Angeles (UCLA) និងវេជ្ជបណ្ឌិត Deborah Persaud នៃសាកលវិទ្យាល័យ Johns Hopkins ក្នុងទីក្រុង Baltimore។
ការសិក្សានេះមានគោលបំណង តាមដានអ្នកផ្ទុកមេរោគអេដស៍ចំនួន២៥នាក់ ដែលទទួលការប្តូរកោសិកាដើម យកចេញពីឈាមទងសុកសម្រាប់ការព្យាបាលជំងឺមហារីក និងលក្ខខណ្ឌធ្ងន់ធ្ងរផ្សេងទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ