ព័ត៌មានអន្ដរជាតិ
រថយន្តដឹកទំនិញ ឡាវ រាប់ពាន់គ្រឿងបន្តជាប់គាំងនៅព្រំដែន ចិន
អាជ្ញាធរខេត្ត Luang Namtha កំពុងជួយសម្រួលដល់រថយន្តដឹកទំនិញ និងរថយន្តរាប់ពាន់គ្រឿងផ្សេងទៀតដែលជាប់គាំងនៅព្រំដែនជាមួយប្រទេសចិនក្នុងទីក្រុង Boten។

វិទ្យុយុវជនឡាវ (LYR) បានរាយការណ៍ថា រថយន្តដឹកទំនិញមួយចំនួនធំ ក៏ដូចជាជនជាតិចិនដែលព្យាយាមត្រឡប់ទៅប្រទេសចិនពីប្រទេសឡាវនៅតែជាប់គាំងនៅព្រំដែន Boten-Mohan ។
ទន្ទឹមនោះ អភិបាលខេត្ត Luang Namtha លោក Khamlay Sipaseuth បាននិយាយថា ដោយសារតែចំនួនដ៏ច្រើននៃករណីឆ្លងកូវីដដែលបានកត់ត្រានៅក្នុងប្រទេសឡាវ, ប្រទេសចិនបានរឹតបន្តឹងការចូលសម្រាប់ទាំងរថយន្តឯកជន និងរថយន្តដឹកជញ្ជូន ឬមធ្យោបាយដឹកជញ្ជូនផ្សេងទៀតជាដើម ។

លោក Khamlay បាននិយាយថា “អាជ្ញាធរចិនអនុញ្ញាតឲ្យរថយន្តប្រមាណពី ១៥០ គ្រឿងទៅ ២០០ គ្រឿងប៉ុណ្ណោះឆ្លងចូលប្រទេសចិនក្នុងមួយថ្ងៃ ដែលបណ្តាលឲ្យមានការពន្យារពេលយ៉ាងច្រើន” ។
លោកបញ្ជាក់ថា អាជ្ញាធរនៅខេត្ត Luang Namtha បានប្រាប់ដល់អាជ្ញាធរចិនឲ្យដឹងអំពីបញ្ហានេះផងដែរ ហើយពេលនេះរថយន្តអាចឈានទៅមុខបានខ្លះហើយ” ។

គួរបញ្ជាក់ថា ឡានដឹកទំនិញរាប់ពាន់គ្រឿងបានជាប់គាំងនៅក្នុងខេត្ត Luang Namtha តាំងពីចុងឆ្នាំមុនមកម្ល៉េះ ដោយខេត្តបានហាមប្រាមយានយន្តចូលជាបណ្តោះអាសន្នដើម្បីទប់ទល់នឹងការកកស្ទះ ក៏ដូចជាទប់ស្កាត់ការឆ្លងកូវីដជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ ឡាវ ត្រៀមសាងសង់បង្គោល និងខ្សែ រត់ភ្លើង ២២០ គីឡូវ៉ាត់ទៅ វៀតណាម

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង