Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ថា អាមេរិក មិនទាន់ពិនិត្យមើលការដកទ័ព រុស្ស៊ី នៅជិត អ៊ុយក្រែន ទេ (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមិនទាន់បានពិនិត្យមើលទាហានរុស្ស៊ីមួយចំនួនដែលកំពុងចាកចេញពីទីតាំងនៅជិតប្រទេសអ៊ុយក្រែននោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក ចូ បៃដិន កើតឡើង នៅពេលដែលក្រសួងការពារជាតិរុស្ស៊ីអះអាងថា ទាហានរបស់ពួកគេមួយចំនួនកំពុងវិលត្រលប់ទៅមូលដ្ឋានអចិន្ត្រៃយ៍របស់ពួកគេវិញក្នុងសកម្មភាពដែលអាចធ្វើឲ្យភាពតានតឹងចុះកម្តៅ ។

លោក បៃដិន បាននិយាយថា “យើងមិនទាន់បានត្រួតពិនិត្យមើលថា អង្គភាពយោធារុស្ស៊ីកំពុងត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញនោះទេ ។ ជាការពិតពួកគេនៅតែស្ថិតក្នុងស្ថានភាពគំរាមកំហែងខ្លាំងនៅឡើយ” ។

លោក​ក៏​បាន​និយាយ​ដែរ​ថា ប្រសិន​បើ​រុស្ស៊ី​វាយប្រហារ​អ៊ុយក្រែន វា​នឹង​ក្លាយ​ជា “សង្រ្គាម​ជម្រើស” ឬ “សង្រ្គាម​ដោយ​គ្មាន​មូលហេតុ ឬ​ហេតុផល” ។

លោក បៃដិន បាននិយាយថា “ខ្ញុំនិយាយរឿងទាំងនេះមិនមែនដើម្បីបង្ករឿងទេ ប៉ុន្តែវាជាការពិត ។ ប្រសិនបើរុស្ស៊ីធ្វើសកម្មភាពយោធានៅថ្ងៃ ឬសប្តាហ៍ខាងមុខ ការចំណាយមនុស្សទប់ទល់របស់អ៊ុយក្រែននឹងធំធេង” ។

លោកបានបន្ថែមថា “ប្រសិនបើរុស្ស៊ីវាយប្រហារអ៊ុយក្រែន វានឹងប្រឈមមុខនឹងការថ្កោលទោសអន្តរជាតិដ៏លើសលប់ ។ ពិភពលោកនឹងមិនភ្លេចទេ ប្រសិនបើរុស្ស៊ីជ្រើសរើសការសម្លាប់ និងការបំផ្លិចបំផ្លាញលើអ៊ុយក្រែន” ។

យោងតាមមន្ត្រីអ៊ុយក្រែន និងអង្គការណាតូបានឲ្យដឹងថា ទីក្រុងមូស្គូនាពេលថ្មីៗនេះបានប្រមូលកងទ័ពជាង ១០ ម៉ឺននាក់នៅជិតអ៊ុយក្រែនដែលបង្កឲ្យមានការភ័យខ្លាចថា វិមានក្រឹមឡាំងអាចនឹងរៀបចំផែនការយោធាវាយលុកប្រឆាំងនឹងអតីតអ្នកជិតខាងសូវៀតមួយនេះ ។

ប៉ុន្តែរុស្ស៊ីបានបដិសេធពីការរៀបចំខ្លួនដើម្បីធ្វើសកម្មភាពយោធាលើអ៊ុយក្រែន និងចោទប្រកាន់ប្រទេសលោកខាងលិចថាបានធ្វើឲ្យខូចសន្តិសុខរុស្ស៊ីតាមរយៈការពង្រីករបស់ណាតូទៅកាន់ព្រំដែនរបស់ខ្លួន ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ មិនមានសញ្ញាថមថយភាពតានតឹងឡើយ ទោះរុស្ស៊ី ប្រកាសដកទ័ពខ្លះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម