ព័ត៌មានអន្ដរជាតិ
ថៃ រឹតបន្តឹងសន្តិសុខនៅស្ថានទូតអ៊ុយក្រែន និងរុស្ស៊ី ក្នុងទីក្រុង បាងកក
ប៉ូលិសក្រុងបាងកក បានបង្កើនសន្តិសុខនៅក្នុងតំបន់ជុំវិញស្ថានទូតអ៊ុយក្រែននិងរុស្ស៊ី ខណៈភាពតានតឹងរវាងប្រទេសទាំងពីរ កំពុងកើនឡើងខ្លាំង។

លោក Kritsana Patanacharoen មកពីនគរបាលជាតិថៃបាននិយាយថា សន្តិសុខទាំងនៅស្ថានទូត និងតំបន់ជុំវិញត្រូវបានរឹតបន្តឹងដោយសារស្ថានភាពនេះ។ ប៉ូលិសនៅតែបន្តតាមដានការវិវត្តនានាយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែមកទល់ពេលនេះ មិនមានការព្រួយបារម្ភចំពោះសន្តិសុខរបស់ប្រទេសថៃនោះទេ។
យ៉ាងណាក្តី លោក Kritsana និយាយថា ពួកគេនៅតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះឧប្បត្តិហេតុសន្តិសុខណាមួយដែលអាចកើតមានឡើង។
ថ្វីបើជម្លោះមិនមានជាប់ពាក់ព័ន្ធជាមួយប្រទេសថៃក៏ដោយ ប៉ុន្តែប៉ូលិសសាខាពិសេស, ការិយាល័យប៉ូលិសទេសចរណ៍, ការិយាល័យស៊ើបអង្កេតកណ្តាល និងការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធើណិត មានការប្រុងប្រយ័ត្នជានិច្ចដើម្បីការពារឧប្បត្តិហេតុណាមួយ។

លោក Kritsana បន្ថែមថា សាធារណជនរូបណា ដែលមានព័ត៌មានទាក់ទងនឹងជម្លោះរវាងជនជាតិអ៊ុយក្រែន និងរុស្ស៊ីដែលរស់នៅក្នុងប្រទេសថៃ គួរតែជូនដំណឹងដល់អាជ្ញាធរ។
ស្របពេលជាមួយគ្នានោះដែរ លោក Jirasan Kaewsaeng-ek មកពីការិយាល័យប៉ូលិសក្រុង បាននិយាយថា មន្ត្រីសាខាពិសេស មន្ត្រីល្បាត និងភ្នាក់ងារសន្តិសុខផ្សេងទៀត កំពុងត្រួតពិនិត្យស្ថានទូតទាំងពីរ។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថាប័នទាំងពីរមិនបានស្នើសុំជំនួយពីប៉ូលិសថៃនៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ រាជធានីថៃ នឹងប្តូរទៅឈ្មោះផ្លូវការ វែងជាងគេបំផុតលើពិភពលោក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ