Connect with us

ព័ត៌មានអន្ដរជាតិ

បុរសម្នាក់ឆ្លងកូវីដយូរបំផុត ១៤ខែ ធ្វើតេស្ត ៧៨ដង វិជ្ជមានរហូត (មានវីដេអូ)

បានផុស

នៅ

បុរសតួកគីឈ្មោះ Muzaffer Kayasan អាយុ៥៦ឆ្នាំ បានកាន់កាប់កំណត់ត្រា ជាអ្នកឆ្លងជំងឺកូវីដ១៩ យូរបំផុតរបស់ប្រទេសនេះ ដោយគាត់បានធ្វើតេស្តវិជ្ជមានរយៈពេល១៤ខែជាប់ៗគ្នា។

This image has an empty alt attribute; its file name is 180012-1024x768.jpg

Kayasan ក៏មានជំងឺមហារីកឈាមផងដែរ ហើយគ្រូពេទ្យជឿថា ការឆ្លងមេរោគដ៏យូររបស់បុរសម្នាក់នេះ អាចដោយសារតែប្រព័ន្ធការពាររាងកាយរបស់គាត់ ដែលត្រូវចុះខ្សោយព្រោះជំងឺមហារីក។

អ្នកជំងឺដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ត្រូវបានរកឃើញថា មានហានិភ័យខ្ពស់សម្រាប់ការឆ្លងមេរោគកូវីដកាន់តែយូរ បន្ថែមពីលើរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ។

This image has an empty alt attribute; its file name is 89583896-1024x669.jpg

យោងតាមសេចក្តីណែនាំកូវីដរបស់ប្រទេសទួរគី, អ្នកដែលធ្វើតេស្តវិជ្ជមាន មិនអាចចាក់វ៉ាក់សាំងបានទេ រហូតដល់ពួកគេជាសះស្បើយទាំងស្រុង។ ដូចនេះមានន័យថា ស្ថានភាពរបស់លោក Kayasan មិនអាចធ្វើឲ្យគាត់ មានសិទ្ធិចាក់វ៉ាក់សាំងបានឡើយ។

បច្ចុប្បន្ន គាត់ក៏កំពុងជាប់ក្នុងការធ្វើចត្តាឡីស័កផងដែរ។ ក្រោយទទួលការព្យាបាលនៅមន្ទីរពេទ្យរយៈពេលប្រាំបួនខែ គាត់បានចំណាយពេលប្រាំខែ ធ្វើចត្តាឡីស័កនៅផ្ទះដោយមិនអាចចាកចេញបាន បន្ទាប់ពីការធ្វើតេស្តវិជ្ជមានជាបន្តបន្ទាប់ចំនួន៧៨ដង។

This image has an empty alt attribute; its file name is 89583870-1024x665.jpg

លោក Cagri Buke វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លង និងមីក្រូជីវសាស្ត្រនៅមន្ទីរពេទ្យ Acibadem ប្រទេសតួកគី បាននិយាយថា រយៈពេលនៃការឆ្លងរបស់ Kayasan គឺមិនធ្លាប់មានពីមុនមកសោះ។

លោក Buke បានពន្យល់ថា “ករណីនៃអ្នកជំងឺដែលធ្វើតេស្តវិជ្ជមានក្នុងរយៈពេល៤៤១ថ្ងៃ ជារឿងដែលយើងមិនធ្លាប់ជួបប្រទះទាល់តែសោះ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ i24news

ចុចអាន៖ ប្រទេសមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក រកឃើញករណីឆ្លងកូវីដជាលើកដំបូង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម