Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់ជិត១០០នាក់ ក្នុងការបាក់ដីនិងជំនន់ទឹកភ្លៀង កម្ទេចទីក្រុងរបស់ប្រេស៊ីល

បានផុស

នៅ

មនុស្សចំនួន៩៤នាក់បានស្លាប់ក្នុងការបាក់ដី និងជំនន់ទឹកភ្លៀង នៅទីក្រុង Petrópolis ប្រទេសប្រេស៊ីល។

This image has an empty alt attribute; its file name is 123282692_073901241-1.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងដែលស្ថិតនៅលើភ្នំភាគខាងជើងទីក្រុង Rio de Janeiro មួយនេះ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ។

ស្របពេលជាមួយគ្នានោះដែរ អភិបាលក្រុងបានប្រកាសដាក់ ទីក្រុងក្នុងគ្រាអាសន្ន។

This image has an empty alt attribute; its file name is 123278889_b908e199-7842-461d-9d84-4883082dd5b4.jpg

ក្រុមស្វែងរក និងជួយសង្គ្រោះ កំពុងរកអ្នកនៅរស់រានមានជីវិត ខណៈក្រសួងការពារជនស៊ីវិលជាតិ បានបង្ហោះនៅលើ Twitter ថា គិតត្រឹមពេលនេះ មនុស្សចំនួន២៤នាក់ ត្រូវបានជួយសង្គ្រោះ ហើយអ្នកស្លាប់ចំនួន៩៤នាក់ត្រូវបានបញ្ជាក់។

ទាហានជាង ១៨០ នាក់ត្រូវបានដាក់ពង្រាយ ហើយក្រុមស្វែងរកជំនាញបន្ថែមទៀតត្រូវបានគេរំពឹងថានឹងមកដល់នៅពេលក្រោយ។

This image has an empty alt attribute; its file name is 123278893_ce7682d1-5085-46ec-a971-75eddf4f49af.jpg

គួរបញ្ជាក់ថា ទីក្រុង Petrópolis គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ប៉ុន្តែ​ទីតាំង​របស់​វា ​ក៏​ងាយ​នឹង​រងគ្រោះដោយការបាក់​ដី​ផង​ដែរ​។

ឧបទ្ទវហេតុដ៏អាក្រក់បំផុតបានកើតឡើងក្នុងឆ្នាំ២០១១ នៅពេលមនុស្សជាង ៩០០ នាក់ត្រូវបានសម្លាប់ ក្នុងការបាក់ដីដែលវាយប្រហារទីក្រុង Petrópolis និងទីក្រុងជិតខាង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ស្លាប់និងរបួសជិត ៣០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅ ប្រេស៊ីល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម