ព័ត៌មានអន្ដរជាតិ
មេដឹកនាំហុងកុងប្រាប់ឲ្យពលរដ្ឋទុកចិត្តលើវិធានការកម្ចាត់កូវីដ ខណៈឆ្លងថ្មីកើនឡើងជាង៤០ដង
មេដឹកនាំទីក្រុងហុងកុង លោកស្រី Carrie Lam បានអំពាវនាវឲ្យប្រជាពលរដ្ឋឲ្យរក្សាភាពជឿជាក់ និងគាំទ្រវិធានការរបស់រដ្ឋបាលរបស់លោកស្រីក្នុងការទប់ស្កាត់ និងដោះស្រាយការផ្ទុះកូវីដ-១៩ ដែលកំពុងធ្ងន់ធ្ងរ ខណៈករណីឆ្លងថ្មីប្រចាំថ្ងៃបានកើនឡើងជាង៤០ដង ចាប់ពីដើមខែកុម្ភៈមក។

ការលើកឡើងរបស់លោកស្រី Lam ដែលចេញផ្សាយក្នុងសេចក្តីប្រកាសកាលពីយប់ថ្ងៃពុធ ទី១៦ ខែកុម្ភៈនេះ បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់មេដឹកនាំហុងកុងឲ្យមានបេសកកម្មកាន់តែខ្លាំងគឺដើម្បីធ្វើឲ្យស្ថិរភាព និងគ្រប់គ្រងកូវីដបានក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មសកលមួយនេះ។
លោកស្រីមានប្រសាសន៍ថា ៖«ដោយក្តីបារម្ភជាទីបំផុត និងការគាំទ្រដ៏មុតមាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នានៅក្នុងសង្គមត្រូវតែរួមដៃគ្នាដើម្បីកម្ចាត់រលកទី៥នៃកូវីដ-១៩ បង្ហាញឲ្យឃើញពីស្មារតីហុងកុងរួបរួម»។
«ខ្ញុំសូមអំពាវនាវជាថ្មីម្តងទៀតដល់ប្រជាជនហុងកុងសូមមានជំនឿជឿជាក់ និងគាំទ្រដល់វិធានការកម្ចាត់កូវីដ-១៩របស់រដ្ឋាភិបាល»។ លោកស្រីមានប្រសាសន៍។

នៅក្នុងចំណាត់ការដើម្បីធ្វើឲ្យគ្រែពេទ្យធូរស្រាល លោកស្រី Lam មានប្រសាសន៍ថា លោកស្រីបាននិយាយជាមួយម្ចាស់សណ្ឋាគារក្នុងស្រុកកាលពីថ្ងៃពុធដើម្បីកំណត់បន្ទប់សណ្ឋាគារដល់១ម៉ឺនបន្ទប់សម្រាប់ដាក់អ្នកជំងឺ។ ប្រធានសន្តិសុខ លោក Chris Tang នឹងមើលការខុសត្រូវចំពោះការរៀបចំបន្ទប់សណ្ឋាគារសម្រាប់អ្នកជំងឺ។
ប្រទេសចិនបាននិយាយថា ពួកគេនឹងជួយទីក្រុងហុងកុងដើម្បីពង្រឹងសមត្ថភាពធ្វើតេស្ត ការព្យាបាល និងការធ្វើចត្តាឡីស័ក ព្រមទាំងធានាធនធានពីកញ្ចប់អនាម័យរហ័ស និងឧបករណ៍ការពារដល់បន្លែស្រស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ