Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាងជើង ចេញកាក់ប្រាក់ថ្មីក្នុងថ្ងៃខួបកំណើត គីម ជុងអ៊ីល

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើងបានចេញកាក់អនុស្សាវរីយ៍ ដើម្បីប្រារព្ធខួបកំណើតរបស់មេដឹកនាំលោក គីម ជុងអ៊ីល ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនកំពូលកូរ៉េខាងជើងបានសម្រេចចេញកាក់មាស និងប្រាក់ ដើម្បីអបអរសាទរខួបលើកទី ៨០ របស់លោក គីម ជុងអ៊ីល ឪពុករបស់មេដឹកនាំបច្ចុប្បន្នលោក គីម ជុងអ៊ុន ដែលបានធ្វើឡើងកាលពីថ្ងៃពុធ ។

កាក់ត្រូវបានឆ្លាក់ដោយរូបភាពអតីតមេដឹកនាំលោក គីម ជុងអ៊ីល ហើយផ្នែកម្ខាងទៀតគឺជាទិដ្ឋភាពដែលកូរ៉េខាងជើងអះអាងថាជាស្រុកកំណើតរបស់គាត់ ដែលមានទីតាំងនៅជើងភ្នំ Paekdu ជាកំពូលភ្នំខ្ពស់បំផុតនៅលើឧបទ្វីបកូរ៉េ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា កូរ៉េខាងជើងតែងតែបញ្ចេញកាក់មាស និងប្រាក់ដើម្បីរំលឹកក្នុងឱកាសនៃខួបអនុស្សាវរីយ៍ និងព្រឹត្តិការណ៍នានាជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Yonhap

ចុចអាន ៖ ចាំទេប៉ុន្មានឆ្នាំហើយដែល គីម ជុងណាម បងប្រុសលោក គីម ជុងអ៊ុន ត្រូវគេធ្វើឃាតនៅ ម៉ាឡេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម