Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះសង្ឃថៃ តែងខ្លួនចូលហាងផឹកស៊ី តែគ្មានលុយឲ្យម្ចាស់ហាង

បានផុស

នៅ

ព្រះសង្ឃថៃ ១ អង្គ ត្រូវសមត្ថកិច្ចចុះនាំខ្លួន និងបានប្រគល់ទៅឲ្យព្រះធម្មវិន័យផ្សឹក បន្ទាប់ពីបានតែងកាយចូលទៅផឹកស៊ីក្នុងភោជនីយដ្ឋានមួយកន្លែង ហើយគ្មានប្រាក់ចាយឲ្យម្ចាស់ហាង។ ហេតុការណ៍​នៃ​ការ​ទំនាស់​គ្មាន​មួយ​រវាង​ម្ចាស់​ហាង និង​ព្រះសង្ឃ បាន​កើតឡើង​នៅក្នុង​សណ្ឋាគារ​មួយកន្លែង ស្ថិត​ក្នុងភូមិ​ ៥ ឃុំ​សាត់​តា​ហ៊ី​ប ស្រុក​សាត់​​តា​ហ៊ី​ប ខេត្ត​ឈុន​បុរី ប្រទេស​ថៃ ដែល​ក្នុងពេលនោះ​ គឺ​ពេល​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​ ១៦ ខែកុម្ភៈ ឆ្នាំ ​២០២២ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការបកស្រាយ​ពី​សំណាក់​ម្ចាស់​ហាង​បាន​ប្រាប់​ប៉ូលិស​ថា កាលពី​ក្បាលល្ងាច មុនពេល​កើតហេតុ​ គឺមាន​បុរស​ម្នាក់ ស្លៀកខោ​ខូវប៊យ ពាក់អាវ​យឺត​ស​ដៃខ្លី និង​ពាក់មួក បាន​ចូលមកក្នុង​ភោជនីយដ្ឋាន​របស់ខ្លួន ​ដើម្បី​ផឹក​ស៊ីដូច​ភ្ញៀវ​ដទៃ​ទៀត​ដែរ​។ ម្ចាស់​ហាង​បាន​បន្តថា ការផឹកស៊ី​ម្នាក់ឯង​នេះ គេ​បាន​កុម្ម៉ង់​ម្ហូប និង​ផឹកស្រា​បៀរ​អស់​២​កេស រហូតដល់​ម៉ោង​ ១១ ​យប់ ទើប​បុគ្គលិក​ទៅសុំ​គិតលុយ ព្រោះ​ដល់​ម៉ោង​ដែល​ហាង​ត្រូវ​បិទទ្វារ​។ ផ្ទុយទៅវិញ​បុរស​ម្នាក់នោះ បាន​និយាយ​ទាំង​សភាព​ស្រវឹង​ថា លុយ​នៅក្នុង​បន្ទប់​សណ្ឋាគារ ចាំ​ខ្លួន​ទៅយក​មកឲ្យ រួច​គេ​ក៏បាន​ដើរ​ចេញទៅ ដោយ​ឃើញ​ដូច្នេះ​បុគ្គលិក​ក្នុង​ហាង​ក៏បាន​ដើរ​តាម​ទៅដល់​សណ្ឋាគារ​មួយកន្លែង​នៅក្បែរ​នោះ​ ដើម្បី​តាម​យកលុយ ប៉ុន្តែ​បុរស​នោះបាន​ចូលក្នុង​បន្ទប់​រួច​បិទទ្វារ​ដាក់​គន្លឹះ​យ៉ាង​ស្ងៀមស្ងាត់​។​

ដោយ​ឃើញបែបនេះ ​បុគ្គលិក​ក៏បាន​គោះទ្វារ​ហៅ​ ដើម្បីឲ្យ​ចេញមក​ដោះស្រាយ​រឿង​លុយកាក់​សិន ស្រាប់តែ​ឮ​សំឡេង​បុរស​នោះ​ស្រែក​ជេរ​បញ្ចោរ​ពី​ក្នុង​បន្ទប់ ថែមទាំង​បាន​វាយ​របស់របរ​មួយចំនួន​ក្នុង​បន្ទប់​ខ្ទេចខ្ទី​ដោយ​ក្តី​ក្តៅក្រហាយ ទើប​ធ្វើឲ្យ​បុគ្គលិក​ក្រឡេក​មើល​តាម​បង្អួច​ឃើញ​បុរស​នោះ​ប្តូរ​សម្លៀកបំពាក់ ទៅជា​ព្រះសង្ឃ​ទៅវិញ ទើប​មានការ​ប្តឹងទៅ​សមត្ថកិច្ច​តែម្តង​។​

ក្រោយ​ការឃាត់ខ្លួន សង្ឃ​ដែលមាន​ឈ្មោះ ក្លាយ ណង​លី អាយុ​ ៤២ ​ឆ្នាំ ជា​អ្នករស់នៅ​ខេត្ត​សុផាន់​បុរី បាន​បដិសេធថា ខ្លួន​មិនបាន​ចូល​ហាង​ទេ គឺ​ខ្លួន​បាន​ផឹកស្រា​បៀរ​ក្នុង​បន្ទប់​អស់​តែ​២​ដប ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយពី​ម្ចាស់​ហាង​បាន​បើក​កាមេរ៉ា​សុវត្ថិភាព​ឲ្យ​មើល​ទើប​ទទួលស្គាល់ថា គេ​ពិតជា​បាន​តែង​កាយ​ចូលទៅ​ផឹក​ក្នុង​ហាង​នោះ​មែន ដោយ​សរុប​អស់​ចំនួន ៣.០២៥ បាត​។ ភ្លាមៗ​នោះដែរ​ សមត្ថកិច្ច​បាន​ប្រគល់​សង្ឃ​កំហូច​នេះ​ទៅឲ្យ​ព្រះ​ធម្ម​វិន័យ​ ដើម្បី​ផ្សឹក​ទាំងយប់ និង​អនុវត្ត​បន្ត​តាមផ្លូវ​ច្បាប់​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម