ព័ត៌មានអន្ដរជាតិ
រកឃើញរូបសំណាកព្រះពុទ្ធដែលបាត់អស់រយៈពេលជាច្រើនទសវត្សរ៍នៅ អ៊ីតាលី
រូបសំណាកព្រះពុទ្ធបុរាណដែលគេជឿថាមានអាយុកាលពីសតវត្សទី ៨ ដល់ទី ១២ គ្រោងនឹងត្រូវបញ្ជូនពីប្រទេសអ៊ីតាលីត្រឡប់ទៅប្រទេសឥណ្ឌាវិញក្នុងខែនេះ ។

រូបព្រះពុទ្ធដែលមានឈ្មោះថា “Avalokiteshwara Padamapani” ត្រូវបានគេលួចពីប្រាសាទ Devisthan Kundalpur ក្នុងរដ្ឋ Bihar ហើយត្រូវបានរត់ពន្ធចេញពីប្រទេសឥណ្ឌានៅដើមទសវត្សរ៍ឆ្នាំ ២០០០ ។
មន្ត្រីស្ទាបស្ទង់បុរាណវិទ្យានៃប្រទេសឥណ្ឌា (ASI) បានប្រាប់សារព័ត៌មាន New Indian Express ថា “រូបសំណាកធ្វើពីថ្មខ្មៅតំណាងឲ្យព្រះពុទ្ធកាន់ដើមផ្កាឈូកនៅដៃឆ្វេង និងមានស្ត្រី ២ នាក់អង្គុយនៅជិតជើងព្រះពុទ្ធ” ។

មន្ត្រី ASI បាននិយាយថា រូបព្រះដែលគេលួចនោះត្រូវបានរចនាឡើងអស់រយៈពេលជិត ១,២០០ ឆ្នាំមកហើយនៅក្នុងប្រាសាទ Devisthan Kundalpur ហើយបានបង្ហាញតិចដងប៉ុណ្ណោះក្នុងទីផ្សារសិល្បៈនៅប្រទេសបារាំង មុនពេលរូបសំណាកនេះត្រូវបានគេកំណត់អត្តសញ្ញាណនៅទីក្រុង Milan ដោយគម្រោង India Pride និង Art Recovery International ក្នុងទីក្រុងឡុងដ៍ ។
យោងតាមក្រសួងវប្បធម៌ឥណ្ឌាបានឲ្យដឹងថា ក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយ វត្ថុបុរាណ និងរូបសំណាកចំនួន ១៥៧ ត្រូវបានប្រគល់ជូននាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅទីក្រុងញូវយ៉កកាលពីឆ្នាំមុន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិក ។ វត្ថុបុរាណទាំងនេះរួមមានរូបចម្លាក់ដែលទាក់ទងនឹងសាសនាហិណ្ឌូ ព្រះពុទ្ធសាសនា សាសនាជេន និងសាសនាជាច្រើនទៀតជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ កូរ៉េខាងជើង ចេញកាក់ប្រាក់ថ្មីក្នុងថ្ងៃខួបកំណើត គីម ជុងអ៊ីល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ