ព័ត៌មានអន្ដរជាតិ
បាក់ស្រុតអគារនៅថៃ ពេលកំពុងចាក់ប្លង់សេ បណ្តាលឲ្យស្លាប់កម្មករ ៣ នាក់ និងរបួសធ្ងន់ ៤ នាក់
ប្លង់សេ នៃអគារសំណង់មួយកន្លែង បានបាក់ស្រុតស្ទើរទាំងស្រុង បណ្តាលឲ្យសង្កត់ទៅលើកម្មករដែលកំពុងបំពេញការងារនៅខាងក្រោម រងរបួសធ្ងន់៤នាក់ និងបាត់បង់ជីវិតចំនួន៣នាក់ ខណ:ដែលអគារនេះកំពុងចាក់បេតុងនៅខាងលើ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២ រសៀល កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ នៅក្នុងទីតាំងសំណង់មួយកន្លែងជាប់ផ្លូវព្រះរាម ៤ ក្នុងខណ្ឌឡុំភីនី ទីក្រុងបាងកក ប្រទេសថៃ។

យោងតាមប្រភពបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺជាពេលដែលកំពុងចាក់ប្លង់សេនៅជាន់ខាងលើ ក៏ស្រាប់តែមានជ្រុងមួយបានបាក់ស្រុតចុះទៅខាងក្រោម បណ្តាលឲ្យសង្កត់ទៅលើកម្មករដែលកំពុងធ្វើការ ដែលជាក់ស្តែងនៅពេលនោះមានកម្មករស្លាប់ចំនួន ៣ នាក់ និងរងរបួសធ្ងន់ចំនួន ៤ នាក់ ដែលគេនៅមិនទាន់ដឹងថា មានកម្មករខ្មែរដែរឬយ៉ាងណានោះទេ ព្រោះនៅក្នុងទីតាំងនេះក៏មានកម្មករខ្មែររាប់រយនាក់ផងដែរ។


គួរបញ្ជាក់ថា អគារដែលកំពុងសាងសង់នេះ គឺទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន អ៊ីតាលៀន-ថៃ ឌីវើឡុបពើមែន ចាំកាត់ ដែលជាគម្រោងអភិវឌ្ឍន៍នៅលើផ្ទៃដី ១០៤ រ៉ៃ និងត្រូវចំណាយថវិកាប្រមាណ ១២០.០០០ លានបាត។ ក្រោយកើតហេតុ ទាំងសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ពិសេសអង្គភាពជំនាញ កំពុងចុះសិក្សាលើបញ្ហានេះ៕


អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ