Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ស្រុតអគារ​កំពុងសាងសង់​នៅប្រទេសថៃ​ បណ្ដាល​ឱ្យកម្មករ ៣​ នាក់ស្លាប់​ និងរបួស ៤ នាក់

បានផុស

នៅ

ប្លង់សេ នៃអគារសំណង់មួយកន្លែង បានបាក់ស្រុតស្ទើរទាំងស្រុង បណ្តាលឱ្យ​សង្កត់ទៅលើកម្មករ​ដែលកំពុងបំពេញការងារនៅខាងក្រោម រងរបួសធ្ងន់៤នាក់ និងបាត់បង់ជីវិតចំនួន៣នាក់ ខណៈ​ដែលអគារនេះកំពុងចាក់បេតុងនៅខាងលើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២រសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងទីតាំងសំណង់មួយកន្លែងជាប់ផ្លូវព្រះរាម៤ ក្នុងខ័ណ្ឌឡុំភីនី ទីក្រុងបាងកក ប្រទេសថៃ។

យោងតាមប្រភពបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺជាពេលដែលកំពុងចាក់ប្លង់សេនៅជាន់ខាងលើ ក៏ស្រាប់តែមានជ្រុងមួយបានបាក់ស្រុតចុះទៅខាងក្រោម បណ្តាលអោយសង្កត់ទៅលើកម្មករដែលកំពុងធ្វើការ ដែលជាក់ស្តែងនៅពេលនោះមានកម្មករស្លាប់ចំនួន៣នាក់ និងរងរបួសធ្ងន់ចំនួន៤នាក់ ដែលគេនៅមិនទាន់ដឹងថា មានកម្មករខ្មែរដែរឬយ៉ាងណានោះទេ ព្រោះនៅក្នុងទីតាំងនេះក៏មានកម្មករខ្មែររាប់រយនាក់ផងដែរ។

គួរបញ្ជាក់ថា អគារដែលកំពុងសាងសង់នេះ គឺទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន អ៊ីតាលៀន-ថៃ ឌីវើឡុបពើមែន ចាំកាត់ ដែលជាគម្រោងអភិវឌ្ឍន៍នៅលើផ្ទៃដី ១០៤ រ៉ៃ និងត្រូវចំណាយថវិកាប្រមាណ ១២០.០០០ លានបាត។

ក្រោយកើតហេតុ ទាំងសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ពិសេសអង្គភាពជំនាញ កំពុងចុះសិក្សា​លើបញ្ហានេះ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម