ព័ត៌មានអន្ដរជាតិ
ប្រទេសដូមីនិកបញ្ចប់បំរាមកូវីដទាំងអស់ សូម្បីម៉ាស់ក៏លែងពាក់
សាធារណៈរដ្ឋដូមីនិកបានបញ្ចប់បំរាមកូវីដ-១៩ទាំងអស់ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលម្សិលមិញ សូម្បីការពាក់ម៉ាស់ក៏លែងប្រើ និងការត្រួតពិនិត្យវ៉ាក់សាំងនៅកន្លែងសាធារណៈក៏ឈប់ដែរ បើទោះជាគោលដៅចាក់វ៉ាក់សាំងដល់មនុស្សធំពេញវ័យឲ្យដល់៧០%របស់រដ្ឋាភិបាលមិនទាន់បានសម្រេច។
លោកប្រធានាធិបតី Luis Abinader បានប្រកាសនៅតាមបណ្តាញទំនាក់ទំនងសង្គម និងសារផ្សាយតាមទូរទស្សន៍កាលពីយប់ថ្ងៃពុធអំពីបញ្ចប់បំរាមនេះ។ លោកមានប្រសាសន៍ថា ៖«វាដល់ពេលផ្តល់សេរីភាព និងជម្រើសជីវិតធម្មតារបស់យើងវិញហើយ»។

ប្រទេសដែលមានព្រំដែនជាប់កោះ Hispaniola ជាមួយប្រទេសហៃទីបានបន្ធូរបំរាមកូវីដកាលពីខែកក្កដា ឆ្នាំមុននៅពេលអាជ្ញាធរបានបញ្ចប់បំរាមគោចរពេលយប់ដែលមានប្រសិទ្ធភាពតាំងពីខែមីនា ឆ្នាំ២០២០។
មុនពេលប្រកាសដំណឹងចុងក្រោយនេះ រដ្ឋាភិបាលបានទាមទារប្រជាជនពាក់ម៉ាស់នៅកន្លែងទីសាធារណៈ និងត្រួតពិនិត្យថាតើបានចាក់វ៉ាក់សាំងរួចហើយនៅមុនពេលចេញទីសាធារណៈ ការធ្វើដំណើរដោយមធ្យោបាយរបស់រដ្ឋ ឬចូលកន្លែងធ្វើការ ហាងជាដើម។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Daniel Rivera បានប្រាប់អ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍ថា ការបញ្ចប់វិធានការត្រូវបានធ្វើឡើងដោយសារអត្រាឆ្លង និងស្លាប់ដោយកូវីដ-១៩បានធ្លាក់ចុះថេរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍