ព័ត៌មានអន្ដរជាតិ
ផ្ទុះខ្លាំង កូរ៉េខាងត្បូងឆ្លងដល់១០ម៉ឺននាក់ក្នុង១ថ្ងៃលើកដំបូង
ករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅកូរ៉េខាងត្បូងបានកើនឡើងដល់១០ម៉ឺននាក់ជាលើកដំបូងដោយសារវីរុសបំប្លែង Omicron ផ្ទុះខ្លាំង។ យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈនេះ បើទោះជាចំនួនស្លាប់នៅមានកម្រិតទាបស្របពេលការចាក់វ៉ាក់សាំងខ្ពស់។
អាជ្ញាធរបានប្រកាសនៅថ្ងៃសុក្រនេះថា ពួកគាត់បានបន្ថូរបន្ថយបំរាមគោចរពេលយប់សម្រាប់អាជីវកម្មពីម៉ោង៩យប់ទៅម៉ោង១០យប់ ប៉ុន្តែវិធានការផ្សេងទៀតអាចជួបជុំគ្នាលក្ខណៈឯកជនបានត្រឹមតែ៦នាក់ប៉ុណ្ណោះច្រើនបំផុត ហើយអ្នកធ្វើដំណើរមកពីក្រៅប្រទេសត្រូវធ្វើចត្តាឡីស័ក៧ថ្ងៃ ត្រូវពាក់ម៉ាស់នៅទីសាធារណៈ និងត្រូវមានប័ណ្ណចាក់វ៉ាក់សាំងសម្រាប់អ្នកធ្វើកិច្ចការអាជីវកម្ម។

វិធានការអាចត្រូវបានអនុវត្តហោចណាស់ដល់ថ្ងៃទី១៣ ខែមីនា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី៩ ខែមីនា។
ឥឡូវនេះ ប្រជាជនដែលមានរោគសញ្ញាតិចតូច ឬគ្មានសោះនឹងត្រូវឲ្យព្យាបាលនៅផ្ទះ និងមានតែមនុស្សក្នុងក្រុមអាទិភាពប៉ុណ្ណោះដែលត្រូវធ្វើតេស្តដោយ PCR បន្ទាន់ និងឥតគិតថ្លៃ។
អ្នកជំនាញសុខភាពបានព្យាករពីករណីឆ្លងប្រចាំថ្ងៃអាចកើនឡើង២ឬ៣ដង ប៉ុន្តែអាជ្ញាធរនិយាយថា រហូតដល់ពេលនេះ ករណីឈឺធ្ងន់ធ្ងរស្ថិតក្នុងការគ្រប់គ្រងបាន ហើយករណីស្លាប់នៅទាប។
រហូតដល់ពេលនេះ ប្រទេសកូរ៉េខាងត្បូងចាក់វ៉ាក់សាំងបាន៥៨%នៃប្រជាជន៥២លាននាក់។ មនុស្សជាង៤៤លាននាក់ដែលស្មើនឹង៨៦.២%បានចាក់វ៉ាក់សាំងពេញដូស។
ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូងបានឲ្យដឹងថា ករណីឆ្លងថ្មីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញមានចំនួន ១០៩ ៨៣១នាក់ ដែលធ្វើឲ្យចំនួនឆ្លងសរុបឡើងដល់១ ៧៥៥ ៨០៩នាក់ និងស្លាប់ថ្មី៤៥នាក់ដែលសរុបការស្លាប់៧២៨៣នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?