ព័ត៌មានអន្ដរជាតិ
WHO អំពាវនាវឲ្យពង្រឹងតួនាទីខ្លួន ពេលអាមេរិកស្នើមូលនិធិសម្រាប់ជំងឺរាតត្បាតថ្មី
ទីភ្នាក់ងារបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការប្រឹងប្រែងដើម្បីពង្រឹងសន្តិសុខសុខភាពសកលនឹងទទួលបានជោគជ័យ ដរាបណាតួនាទីរបស់អង្គការសុខភាពពិភពលោក (WHO) ត្រូវបានធ្វើឲ្យល្អប្រសើរដែរ នៅពេលម្ចាស់ជំនួយធំបំផុតគឺសហរដ្ឋអាមេរិកបានស្នើសុំមូលនិធិការពារជំងឺរាតត្បាតសកលថ្មី។
ប្រសាសន៍តាមវីដេអូអនឡាញនៅកិច្ចប្រជុំថ្នាក់ថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេស G20 អគ្គលេខាធិការ WHO លោក Tedros Adhanom Ghebreyesus បានកំពុងឆ្លើយតបនឹងការស្នើមូលនិធិសុខភាពសកលដាក់ដោយឡែកមួយជាមូលនិធិបន្ទាន់ វ៉ាក់សាំង និងតម្រូវឱសថផ្សេងៗ។

លោក Tedros ប្រាប់អង្គពិធីនៅប្រទេសឥណ្ឌូណេស៊ីថា ៖«វាច្បាស់ណាស់ វាស្ថិតចំកណ្តាលស្ថាបត្យកម្ម ពិភពលោកត្រូវការ WHO ដែលមានហិរញ្ញវត្ថុរឹងមាំ និងនិរន្តរភាព ដែលមានគោលការណ៍ឯក អ្នកជំនាញបច្ចេកទេសឯក និងស្របតាមច្បាប់សកលឯក»។
«ការប្រឹងប្រែងណាមួយដើម្បីធ្វើឲ្យល្អប្រសើរសម្រាប់អភិបាលកិច្ច ប្រព័ន្ធ និងហិរញ្ញវត្ថុនៃសន្តិសុខសុខភាពសលអាចជោគជ័យទៅបាន លុះត្រាតែពួកគេធ្វើឲ្យតួនាទី WHO ល្អប្រសើរដែរ»។ លោកបានសង្កត់ធ្ងន់។
កំឡុងកិច្ចពិភាក្សាគ្នា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៉ីតាលី លោក Roberto Speranza បានលើកឡើងថា ៖«អង្គការសុខភាពពិភពលោកស្ថិតនៅចំកណ្តាលនៃស្ថាបត្យកម្មសុខភាពសកល។ យើងត្រូវធ្វើការបន្ថែមទៀតដើម្បីបង្កើតជាស្ថាបត្យកម្មកាន់តែរឹងមាំស្តីពីគោលនយោបាយសុខភាព»។
កិច្ចពិភាក្សាដាច់ដោយឡែកមួយទៀត រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានជំរុញសមាជិកប្រទេស G20 ងាកទៅមូលនិធិដែលបានស្នើសម្រាប់ការពារ និងត្រៀមខ្លួនអំពីជំងឺរាតត្បាតថ្មី។
ស្វែងរកការលុបបំបាត់ការត្រៀមទុកដែលបានលើកឡើងដោយប្រទេសមួយចំនួនក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំរបស់ G20 លោកស្រី Yellen មានប្រសាសន៍ថា វានឹងមិនត្រូវចាយលុយទេដោយគ្រាន់តែពង្រឹង WHO ឬបង្កើតស្ថាប័នពហុភាគីថ្មីនោះ។
«យើងមិនឃើញថា នេះជាកញ្ចប់នៃថវិកាដែលអង្គុយរង់ចាំឆ្លើយតបចំពោះជំងឺរាតត្បាតបន្ទាប់ទេ»។ លោកស្រីមានប្រសាសន៍ និងបន្ថែមថា មូលនិធិស្នើសុំថ្មីនេះនឹងជំរុញការវិនិយោគក្នុងប្រព័ន្ធស្វែងរកជំងឺ និងតាមដានប្រឆាំងនឹងវិបត្តិនាពេលអនាគត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?