Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យឆាបឆេះលើ ស្រឡាងដឹកមនុស្សជិត៣០០នាក់ ចេញពី ក្រិក ទៅ អ៊ីតាលី 

បានផុស

នៅ

នៅថ្ងៃសុក្រទី១៨ខែកុម្ភៈនេះ អគ្គិភ័យបានឆាបឆេះលើស្រឡាងមួយគ្រឿង ដែលធ្វើដំណើរពីប្រទេសក្រិកទៅកាន់ប្រទេសអ៊ីតាលី ជាមួយមនុស្ស២៨៨នាក់ជិះក្នុងនោះ ហើយភ្លាមៗមិនទាន់មានរបាយការណ៍អំពីការស្លាប់ឬរបួសទេ។

This image has an empty alt attribute; its file name is download-7-1024x576.jpg

ស្រឡាង Euroferry Olympia ដោតទង់ជាតិអ៊ីតាលី បានធ្វើដំណើរចេញពីកំពង់ផែ Igoumenitsa ដែលជាកំពង់ផែធំបំផុតនៅភាគខាងលិចប្រទេសក្រិក ហើយឆ្ពោះដំណើរទៅកាន់កំពង់ផែ Brindisi របស់ប្រទេសអ៊ីតាលី។

អគ្គិភ័យបានឆាបឆេះនៅជិតកោះ Corfu ក្នុងសមុទ្រ Ionian ខណៈមូលហេតុដែលបង្កឲ្យមានភ្លើងឆេះ នៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

This image has an empty alt attribute; its file name is Fire-breaks-out-on-Greece-Italy-ferry-with-288-people-on-board_17f0b878f11_medium.jpg

ឆ្មាំឆ្នេរសមុទ្របាននិយាយថា អ្នកដំណើរចំនួន២៣៧នាក់ និងសមាជិកនាវិក៥១នាក់កំពុងជិះក្នុងស្រឡាង ហើយនាវាឆ្មាំឆ្នេរសមុទ្រ បីគ្រឿង បានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ។

អ្នកដំណើរ និងនាវិកដែលបានជម្លៀសតាមទូកសង្គ្រោះ ត្រូវបានគេនាំយកទៅកាន់ទីក្រុង Corfu ខណៈលក្ខខណ្ឌអាកាសធាតុនៅទីនោះគឺធម្មតា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លិចស្រឡាងនៅកោះបាលី ស្លាប់៧នាក់ បាត់ខ្លួន១១នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម