Connect with us

ព័ត៌មានអន្ដរជាតិ

បុរស វៀតណាម ងប់ងុលនឹងហុងស៊ុយ ដោយជឿថា ពាក់មាសស្រោចខ្លួន ជួយពង្រឹងសំណាង (មានវីដេអូ)

បានផុស

នៅ

ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីអ្នកលេងអ៊ីនធឺណិត បន្ទាប់ពីបុរសជនជាតិវៀតណាម អាយុ ៣៩ ឆ្នាំម្នាក់ បាន បង្ហោះ​ឃ្លីប វីដេអូមួយ​ចូល​ក្នុង​បណ្ដាញ​សង្គម TikTok ដោយរូបគេ​ពាក់​មាស​ជា​ច្រើន​គីឡូ ​ស្រោចពេញខ្លួន​ និង​ថែម​ទាំង​បង្អួត​រថយន្ត -​ម៉ូតូ​ ​ស្រោប​មាស​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសម្នាក់នោះមានឈ្មោះថា Tran Duc Loi គឺជា​ពាណិជ្ជករ​វ័យ​ក្មេង​មកពីខេត្ត An Giang ដែលបាន​ចាប់​យក​អាជីព​ជាអ្នកលក់សត្វ chameleon នៅ​អាមេរិក​ខាងត្បូង ដែលជាសត្វ​ចិញ្ចឹម​សម្រាប់​អ្នក​មានៗកម្សាន្ត ខណៈគាត់​កំពុង​ក្លាយ​ជា​ការ​ចាប់​អារម្មណ៍​ពី​អ្នក​លេង​អ៊ីនធឺណិត​វៀតណាម​ ដោយសារ​តែ​គាត់​មាន​ចំណង់ចំណូល​ចិត្ត​មាស។

ក្នុង​រយៈ​ពេល​បី​ឆ្នាំ​មក​នេះ គាត់​បាន​រើស​មាស​គ្រប់​យ៉ាង​ ដើម្បី​តុបតែង​ខ្លួន ដោយជឿថា វា​នឹង​ទាក់ទាញសំណាងល្អនិងជួយ​ឲ្យ​អាជីវកម្ម​របស់​គាត់រីកចម្រើន។ ទោះ​ទៅ​ណា​ ក៏​ត្រូវ​ដាក់​មាស​ឲ្យ​បាន​ច្រើន​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក Tran Duc Loi បាន​និយាយ​ថា “ដំបូង​ឡើយ ខ្ញុំ​ពាក់​គ្រឿង​បន្ថែម​មួយ​ចំនួន​ប៉ុណ្ណោះ។ បន្ទាប់មក​វា​កើន​ឡើងជា​លំដាប់ រហូតដល់ខ្ញុំមាន​អារម្មណ៍​ថា​ ​ធ្ងន់ ប៉ុន្តែ​ខ្ញុំ​ស៊ាំ​នឹង​វា ខ្ញុំ​ព្យាយាម​រកតុល្យភាព មាស​តូច​ពេក វា​ងាយ​នឹង​ជ្រុះ។ ប៉ុន្តែ​ប្រសិន​បើ​ធំពេក នឹង​មិនជ្រុះវិញ” ។

បុរសរូបនេះ​ក៏​បាន​លាតត្រដាង​ថា គាត់​ពាក់គ្រឿងអលង្ការមាសទម្ងន់សរុប២គីឡូក្រាម រាល់ពេល​ដែល​គាត់​ចេញទៅក្រៅ មាន ខ្សែកមាស ២៥០ក្រាម ស្រោប​ដោយ​រូបនាគ ចិញ្ចៀន​មាស​ចំនួន ១០ កងដៃ និងនាឡិកាធ្វើពីមាសដ៏ធំមួយ។ អ្វី​ទាំង​អស់​នេះ​ មិន​បាន​លេង​ដើម្បី​សប្បាយ​ទេ។ ប៉ុន្តែ​ដើម្បី​ពង្រឹង​សំណាង​ តាម​គោលការណ៍​ហុងស៊ុយ​តែ​ប៉ុណ្ណោះ។

ក្រៅពី​គ្រឿងអលង្ការ​ដ៏មានតម្លៃបំផុត ដែលគាត់បង្ហាញ​លើ TikTok ក្នុងនោះក៏មានរថយន្ត Lexus Convertible ស្រោបមាស និង​កង់ស្រោបមាសមួយចំនួនផងដែរ ដែលគាត់អះអាងថា​ធ្វើពី​មាស​សុទ្ធ។

លោក Tran Duk Loi ពន្យល់​បន្ថែមថា “ខ្ញុំជា​មនុស្ស​ម្នាក់​ដែល​កើត​មក​មាន​ធាតុមាស។ ដូច្នេះ​ខ្ញុំ​ប្រើ​របស់​ដែល​ជា​មាស​ដើម្បី​បង្កើន​សំណាង​របស់​ខ្ញុំ “។

ទោះ​បី​ជា​រង​ការ​រិះគន់​ថា ​ក្រអឺតក្រទម បង្អួតមាស និង​ធ្វើ​ជា​គំរូ​មិន​ល្អ​ដល់​យុវជន​ក្ដី ប៉ុន្តែ​ឃ្លីប​នោះ​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​តារា​ល្បី​លើ​បណ្ដាញ​សង្គម។ ឃ្លីប​របស់​គាត់​ខ្លះ ​ទទួល​បាន​អ្នកចូលមើល​រាប់​លាន​ដង។ ខណៈ​អ្នក​លេង​អ៊ីនធឺណិត​ភាគ​ច្រើន​បញ្ចេញ​មតិ​ថា​ ចង់​ក្លាយ​ជា​អ្នក​មាន​មាស ​ពេញ​ខ្លួន​បែប​នេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ នៅ ថៃ កំពុងល្បីបរិភោគមឹកឆៅទាំងរស់ ឥលូវវេជ្ជបណ្ឌិតព្រមានធ្ងន់ហើយ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌឬស្សីកែវ ចុះ​ឈូស​កើប​ដី​ខ្សាច់ បាញ់ទឹកសម្អាតនៅលើផ្លូវជាតិ៥

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ និស្សិតអាហារូបករណ៍ ត្រូវ​នាំ​យក​ចំណេះវិជ្ជា វិល​ត្រឡប់​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ៖ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់តាមដានការវិវត្តនយោបាយនៅថៃ ខណៈក្រុមប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាល​ខេត្តកណ្តាល រៀបចំតុបតែងត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ បើក​វគ្គបណ្តុះបណ្តាលស្តីពី “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមសហគ្រាស គ្រឹះស្ថានផលិត ឥដ្ឋ ក្បឿង”

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ថ្មី ៣ បន្ថែមទៀត នឹងតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតេជោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ផ្ទៃក្នុងអាមេរិក ចង់ឲ្យបណ្តេញលោក Mike Waltz ចេញពីតំណែង ក្រោយបែកធ្លាយផែនការនៅ យេម៉ែន

Sokha Hotels

ព័ត៌មានពេញនិយម