ព័ត៌មានអន្ដរជាតិ
នាវាយក្សដឹករថយន្តទំនើប Porsches ជាង១ពាន់គ្រឿងត្រូវភ្លើងឆេះ រសាត់តាមទឹក
នាវាខ្នាតយក្សដឹកទំនិញដែលត្រូវបានគេជឿថាជារថយន្តរាប់ពាន់គ្រឿងក្នុងនោះមានរថយន្តទំនើប Porsches ចំនួន១១០០គ្រឿងត្រូវបានភ្លើងឆេះ និងរសាត់ទៅតាមទឹកសមុទ្រ Azores កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមបើកបរ២២នាក់ត្រូវបានជួយសង្គ្រោះ។
អគ្គីភ័យបានឆាប់ឆេះកាលពីព្រឹកថ្ងៃពុធនៅក្នុងឃ្លាំងទំនិញរបស់នាវាឈ្មោះ Felicity Ace ដែលចេញដំណើរពីកំពង់ផែ Emden ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី១០ខែកុម្ភៈ និងគ្រោងទៅដល់រដ្ឋ Rhode Island សហរដ្ឋអាមេរិកនាថ្ងៃពុធ។ នេះបើយោងតាមវេបសាយនាវាចរណ៍។

នាវាបានធ្វើដំណើរប្រមាណ៣២១គីឡូម៉ែត្រពីកោះ Terceira Island ក្នុងសមុទ្រ Azores ដែលជាដែនទឹកប្រទេសព័រទុយហ្គាល់ នៅពេលនោះកម្លាំងសង្គ្រោះព័រទុយហ្គាល់បង្ខំជម្លៀសបុគ្គលិកចេញពីនាវាកាលពីថ្ងៃពុធ។
យោងតាមអាជ្ញាធរបានឲ្យដឹងថា គ្មានអ្នកសង្គ្រោះ ឬបុគ្គលិកនាវាណាម្នាក់មានបញ្ហារបួសអ្វីឡើយនៅក្នុងប្រតិបត្តិសង្គ្រោះដែលត្រូវការជំនាញ និងកម្លាំងកាយខ្ពស់។ ក្នុងនោះមានរាប់បញ្ចូលទាំងឧទ្ធម្ភាគចក្រដែលបានបញ្ជូនសមាជិកនាវិកទៅកាន់កោះ Faial របស់ព័រទុយហ្គាល់។
វាមិនច្បាស់ទេថា ទំហំនៃការខូចខាតទំនិញរបស់នាវាប្រវែង១៩៨ម៉ែត្រ ទម្ងន់៦ម៉ឺនតោនកម្រិតណា។ ក្រុមហ៊ុនរបស់នាវាមិនអាចត្រូវបានទាក់ទងបំភ្លឺបានភ្លាមៗទេ។
យោងតាមវេបសាយយានយន្ត The Drive បានផ្សាយថា ក្រុម Volkswagen Group ប៉ាន់ស្មានគឺរថយន្តជិត៤ពាន់គ្រឿងនៅលើនាវា ក្នុងនោះមានរថយន្ត Bentleys ចំនួន១៨៩គ្រឿងផងដែរ។
តាមសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រុមហ៊ុនផលិតរថយន្ត Porsche អាមេរិកខាងជើងបាននិយាយថា រថយន្តរបស់ក្រុមហ៊ុនខ្លួនចំនួន១១០០គ្រឿងផ្ទុកនៅលើនាវានោះ ប៉ុន្តែការខួចខាតមិនទាន់ច្បាស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ The New York Times.

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត