ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ហោះហើរយន្តហោះទម្លាក់គ្រាប់បែក ១០ គ្រឿងលើតំបន់ គ្រីមៀ
កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីបាននិយាយនៅថ្ងៃសុក្រនេះថា យន្តហោះទម្លាក់គ្រាប់បែក Su-24 ចំនួន ១០ គ្រឿងរបស់ខ្លួនត្រូវបានដាក់ពង្រាយឡើងវិញលើវាលយន្តហោះតំបន់ គ្រីមៀ ដើម្បីហោះហើរទៅដាក់នៅតំបន់ផ្សេងទៀតនៃប្រទេសរុស្ស៊ី អំឡុងពេលសមយុទ្ធយោធា ។

ដោយអនុលោមតាមផែនការហ្វឹកហ្វឺនសម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីសម្រាប់ឆ្នាំ ២០២២ សមយុទ្ធកងទ័ពជើងទឹកជាបន្តបន្ទាប់កំពុងត្រូវបានធ្វើឡើងនៅគ្រប់ផ្នែកនៃការទទួលខុសត្រូវរបស់កងនាវានៅក្នុងខែមករា និងខែកុម្ភៈ ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប្រទេសលោកខាងលិច និងអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីពីការប្រមូលផ្តុំកងទ័ពនៅជិតព្រំដែនអ៊ុយក្រែនក្នុងការរៀបចំសម្រាប់សកម្មភាពយោធាណាមួយ ។

ប៉ុន្តែរុស្ស៊ីបានឆ្លើយតបថា ខ្លួនមិនមានចេតនាធ្វើសកម្មភាពយោធាលើអ៊ុយក្រែននោះទេ ហើយបានសង្កត់ធ្ងន់ថា រុស្ស៊ីមានសិទ្ធិចល័តកងកម្លាំងនៅក្នុងទឹកដីរបស់ខ្លួន ។
រុស្សីក៏បានសម្តែងការព្រួយបារម្ភអំពីសកម្មភាពយោធារបស់ណាតូនៅជិតព្រំដែនរបស់ខ្លួន និងការគាំទ្រផ្នែកយោធាដែលកំពុងបន្តរបស់អ៊ុយក្រែន រួមទាំងការកើនឡើងនៃចំនួនគ្រូបង្ហាត់មកពីលោកខាងលិចនៅក្នុងតំបន់ Donbass ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា