ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បណ្ដេញអនុប្រធានបេសកកម្មការទូតអាមេរិក ក្រោយ ចូ បៃដិន និយាយប៉ុន្មានម៉ាត់
រុស្ស៊ីបណ្ដេញអនុប្រធានបេសកកម្មការទូតអាមេរិកឱ្យចេញពីប្រទេសភ្លាមៗ បន្ទាប់ពីប្រធានាធិបតី Joe Biden ថ្លែងថា លោកពូទីននឹងបញ្ជាកងទ័ពឱ្យវាយប្រហារអ៊ុយក្រែន។
នៅថ្ងៃសុក្រនេះ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា ភាគរយខ្ពស់ណាស់ដែលរុស្ស៊ីនឹងវាយលុកអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយពិចារណាលើកត្តាផ្សេងៗជាច្រើន។ ក្រោយពីលោក Joe Biden ថ្លែងមិនបានប៉ុន្មានម៉ោងផង រដ្ឋាភិបាលរុស្ស៊ីបានបណ្តេញអនុប្រធានបេសកកម្មការទូតអាមេរិក Bart Gorman ចេញពីទីក្រុងមូស្គូភ្លាមៗ។

ទោះយ៉ាងណា មេដឹកនាំសហរដ្ឋអាមេរិករូបនេះ នៅតែជឿជាក់ថា វាអាចទៅរួចក្នុងការស្វែងរកដំណោះស្រាយតាមរយៈវិធីសាស្រ្តការទូត ព្រោះវានឹងជួយបន្ធូរបន្ថយកង្វល់របស់រុស្ស៊ី និងសមយុទ្ធនៅអឺរ៉ុបខាងកើត។

គួរបញ្ជាក់ថា ស្ថានភាពរវាង រុស្ស៊ី និងអ៊ុយក្រែន ហាក់មិនធូរស្រាលសោះ ទោះបីជារុស្ស៊ីកំពុងដកទ័ពពីព្រំដែនក៏ដោយ ប៉ុន្តែរុស្ស៊ីបានពង្រាយយន្តហោះទម្លាក់គ្រាប់បែកចំនួន ១០គ្រឿង លើវាលយន្តហោះតំបន់ គ្រីមៀ ដើម្បីហោះហើរទៅដាក់នៅតំបន់ផ្សេងទៀតនៃប្រទេសរុស្ស៊ី អំឡុងពេលសមយុទ្ធយោធា។ យ៉ាងណាក្កី រុស្ស៊ីបានឆ្លើយតបថា ខ្លួនមិនមានចេតនាធ្វើសកម្មភាពយោធាលើអ៊ុយក្រែននោះទេ ហើយខ្លួនមានសិទ្ធិចល័តកងកម្លាំងនៅក្នុងទឹកដីរបស់ខ្លួន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ sputnik
ចុចអាន៖ រុស្ស៊ី ហោះហើរយន្តហោះទម្លាក់គ្រាប់បែក ១០ គ្រឿងលើតំបន់ គ្រីមៀ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ