ព័ត៌មានអន្ដរជាតិ
តុលាការឥណ្ឌា កាត់ទោសប្រហារជីវិតមនុស្ស៣៨នាក់ ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកដ៏សាហាវ
តុលាការឥណ្ឌាកាលពីថ្ងៃសុក្រទី១៨ខែកុម្ភៈ បានកាត់ទោសប្រហារជីវិតបុរសមូស្លីមចំនួន៣៨នាក់ និងដាក់គុកអស់មួយជីវិតចំពោះមនុស្ស ១១នាក់ផ្សេងទៀត ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកបណ្តាក់គ្នាក្នុងឆ្នាំ២០០៨នៅទីក្រុង Ahmedabad ដែលបានសម្លាប់មនុស្សជាង៥០នាក់។

ការផ្ទុះនោះបានរញ្ជួយរដ្ឋ Gujarat ភាគខាងលិច ជាកន្លែងដែលកុបកម្មហិណ្ឌូ-មូស្លីមក្នុងឆ្នាំ ២០០២ បានសម្លាប់មនុស្សរាប់ពាន់នាក់ ភាគច្រើនជាជនមូស្លីម។
ក្រុមមួយដែលមានឈ្មោះថា “ឥណ្ឌាមូចាហ៊ីឌីន” បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០០៨។

ចៅក្រម A.R. Patel បានបញ្ជាឲ្យដាក់ទោសនេះ បន្ទាប់ពីអយ្យការបានជំរុញឲ្យមានការកាត់ទោសប្រហារជីវិត ដោយពណ៌នាឧប្បត្តិហេតុនោះថាជា ករណីកម្របំផុតសម្លាប់ជីវិតអ្នកគ្មានកំហុស។
ទោះបីជាយ៉ាងណាក៏ដោយ មេធាវីការពារក្តីបាននិយាយថា ពួកគេនឹងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនៅតុលាការជាន់ខ្ពស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ តើបទល្មើសអ្វីខ្លះដែល វៀតណាម កាត់ទោសប្រហារជីវិត?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ