ព័ត៌មានអន្ដរជាតិ
រុស្ស៊ី រៀបចំបាញ់មីស៊ីលថ្ងៃនេះ ក្រោមការដឹកនាំផ្ទាល់របស់លោក ពូទីន
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធបាញ់មីស៊ីលនៅថ្ងៃសៅរ៍នេះ ក្រោមការដឹកនាំរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ។

ក្រសួងបាននិយាយកាលពីថ្ងៃសុក្រថា សមយុទ្ធនេះត្រូវបានរៀបចំឡើងដើម្បីសាកល្បងការត្រៀមខ្លួនជាស្រេចនៃការទប់ស្កាត់ជាយុទ្ធសាស្ត្រ រួមទាំងកងកម្លាំងនុយក្លេអ៊ែរផងដែរ ។
សមយុទ្ធនេះក៏នឹងមានការចូលរួមពីកងកម្លាំងដែនអាកាស កងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ កងនាវាចរសមុទ្រខ្មៅ និងកងនាវាចរខាងជើងផងដែរ ។

ក្រសួងបាននិយាយថា មីស៊ីលផ្លោង និងមីស៊ីលបាញ់នាំផ្លូវ នឹងត្រូវបាញ់បង្ហោះ ហើយលោកប្រធានាធិបតី ពូទីន នឹងត្រួតពិនិត្យសមយុទ្ធនេះដោយផ្ទាល់ ។
ទន្ទឹមនោះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា សមយុទ្ធនេះមានតម្លាភាព និងមិនគួរជាមូលហេតុសម្រាប់ការព្រួយបារម្ភនោះទេ ។

ប៉ុន្តែអ្នកសង្កេតការណ៍ខ្លះនិយាយថា វិធានការនេះទំនងជាមានគោលបំណងដាក់សម្ពាធយោធា ចំពេលមានភាពតានតឹងដែលកំពុងបន្តលើអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ហោះហើរយន្តហោះទម្លាក់គ្រាប់បែក ១០ គ្រឿងលើតំបន់ គ្រីមៀ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី