ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ អូមីក្រុង អាចរស់បានជិត ២០០ម៉ោង នៅលើប្លាស្ទិក
ការស្រាវជ្រាវថ្មីអំពីរយៈពេលនៃការរស់នៅរបស់មេរោគកូវីដ-១៩ បានបង្ហាញថា អូមីក្រុង អាចទុំជាប់នៅលើប្លាស្ទិក និងនៅលើស្បែកបានយូរជាងកូវីដទម្រង់ដើម និងកូវីដបំប្លែងខ្លួនប្រភេទមុនៗ។ នេះបើតាមការអះអាងពីអ្នកជំនាញខាងជំងឺឆ្លងថៃ កាលពីថ្ងៃសៅរ៍ ម្សិលមិញ។
វេជ្ជបណ្ឌិត Thiravat Hemachudha ប្រធានមជ្ឈមណ្ឌលព័ត៌មាននៃសាកលវិទ្យាល័យ Chulalongkorn ផ្នែកជំងឺឆ្លង បានអត្ថាធិប្បាយលើការស្រាវជ្រាវរបស់ជប៉ុនថា អូមីក្រុង អាចរស់បានជិតបួនដង នៅលើប្លាស្ទិក យូរជាងវីរុសបំប្លែងដទៃទៀត។
លោកវេជ្ជបណ្ឌិតរូបនេះ បានសរសេរនៅលើគណនី Facebook ថា “នៅលើប្លាស្ទិក កូវីដទម្រង់ដើមអាចរស់នៅបាន ៥៦ម៉ោង ហ្គាម៉ា ៥៩.៣ម៉ោង ដែលតា ១១៤ម៉ោង បេតា ១៥៦ម៉ោង អាល់ហ្វា ១៩១.៣ម៉ោង និង អូមីក្រុង ១៩៣.៥ម៉ោង។
ចំណែក នៅលើស្បែកមនុស្ស កូវីដទម្រង់ដើមរស់នៅបាន ៨.៦ម៉ោង ហ្គាម៉ា ១១ម៉ោង ដែលតា ១៦.៨ម៉ោង បេតា ១៩.១ម៉ោង អាល់ហ្វា ១៩.៦ម៉ោង និង អូមីក្រុង រយៈពេល ២១.១ម៉ោង។
លោក Thiravat បន្ថែមថា ទោះបីជា អូមីក្រុង មិនសូវបង្កឱ្យមានអាការធ្ងន់ធ្ងរចំពោះអ្នកជំងឺក៏ដោយ ការសម្អាតផ្ទៃផ្សេងៗដូចជា តុ កៅអី កូនសោរ និងវត្ថុដទៃៗទៀត នៅតែមានភាពចាំបាច់ជាទីបំផុត ដើម្បីបង្ការហានិភ័យឆ្លង ជាពិសេសការលាងដៃឱ្យបានទៀងទាត់ អាចកាត់បន្ថយឱកាសនៃការរីករាលដាលនៃមេរោគ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ The Nations
ចុចអាន៖ វិធីការពារកូនតូចៗ ពីការឆ្លង Omicron អ្នកជាឪពុកម្ដាយ ត្រូវធ្វើដូច្នេះវិញ
ចុចអាន៖ វ៉ាក់សាំងមួយប្រភេទនេះ មានសមត្ថភាពទប់ស្កាត់ អូមីក្រុង រហូតដល់ ៣៥ដង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ