Connect with us

ព័ត៌មានអន្ដរជាតិ

ចាក់វ៉ាក់សាំង​កូវីដ ស្លាប់មនុស្ស ៦ នាក់ Pfizer ចេញ​បញ្ជាក់​ការពិត

បានផុស

នៅ

អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានស៊ែរនូវការបង្ហោះមួយអំពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរពីវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនអាមេរិក Pfizer-BioNTech រួមទាំងមនុស្ស ៦ នាក់បានស្លាប់ក្នុងអំឡុងការសាកល្បងដំណាក់កាលចុងក្រោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងទាំងនេះគឺជាព័ត៌មានមិនពិត ។ មនុស្ស ៦ នាក់ដែលបានស្លាប់នោះគឺមានតែ ២ នាក់ប៉ុណ្ណោះដែលទទួលធ្វើតេស្តវ៉ាក់សាំង Pfizer-BioNTech ខណៈមនុស្ស ៤ នាក់ផ្សេងទៀតមិនជាប់ទាក់ទងនឹងធ្វើតេស្តវ៉ាក់សាំងនេះនោះទេ ។

ទន្ទឹមនោះមនុស្សទីមួយដែលបានចាក់វ៉ាក់សាំង Pfizer-BioNTech នៅចក្រភពអង់គ្លេសគឺលោកយាយ Margaret Keenan អាយុ ៩០ ឆ្នាំមិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ ។ ប៉ុន្តែក្រោយមកបុគ្គលិកសុខាភិបាលអង់គ្លេស ២ នាក់ត្រូវបានរាយការណ៍ថាមានប្រតិកម្មអាឡ័កស៊ីក្រោយចាក់វ៉ាក់សាំង Pfizer-BioNTech កាលពីថ្ងៃទី ៨ ខែធ្នូ ។

ស្របពេលជាមួយគ្នានេះនិយ័តករចក្រភពអង់គ្លេសបានចេញការព្រមានថា អ្នកដែលមានប្រវតិ្តប្រតិកម្មអាឡ័កស៊ីមិនគួរទទួលវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech នាពេលបច្ចុប្បន្ននេះទេ ។

គួរបញ្ជាក់ថា អង់គ្លេសគឺជាប្រទេសទីមួយដែលទទួលការចាក់វ៉ាក់សាំង Pfizer-BioNTech ក្រោយក្រុមហ៊ុនផលិតឱសថមួយនេះបង្ហាញពីប្រសិទ្ធភាពការពារមនុស្សពីជំងឺកូវីដ ១៩ ចំនួន ៩៥ ភាគរយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ មនុស្សពីរនាក់មានប្រតិកម្មអាឡ័កស៊ីក្រោយចាក់វ៉ាក់សាំងកូវីដនៅអង់គ្លេស

ចុចអាន ៖ ក្រុមមនុស្ស៣ប្រភេទដែលមិនគួរចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម