ព័ត៌មានអន្ដរជាតិ
អូមីក្រុងបំបាំងកាយ កំពុងអុកឡុក ថៃ
លោក Yong Poovorawan អ្នកឯកទេសខាងមេរោគរបស់ថៃ បាននិយាយនៅក្នុងការបង្ហោះ ហ្វេសប៊ុក កាលពីថ្ងៃសៅរ៍ថា ករណីឆ្លងវីរុសអូមីក្រុងបំបាំងកាយ ឬ BA.2 កំពុងតែកើនឡើងយ៉ាងរហ័សនៅក្នុងប្រទេស ខណៈវីរុសថ្មីនេះអាចទម្លុះការការពាររបស់វ៉ាក់សាំង។
លោក Yong Poovorawan បញ្ជាក់ថា ខណៈពេលដែលប្រភេទ BA.1 នៅតែមានតួលេខខ្ពស់នៃករណីឆ្លងកូវីដ នៅក្នុងទីក្រុងបាងកក ករណី BA.2 កំពុងចាប់ផ្ដើមរាលដាលហើយ។
BA.2 ត្រូវបានគេឱ្យឈ្មោះ “វីរុសបំប្លែងខ្លួនបំបាំងកាយ” ព្រោះតែវាអាចគេចផុតពីការធ្វើតេស្ត PCR ខណៈអ្នកជំងឺប្រហែល ១៨.៥% នៃអ្នកឆ្លងមេរោគកូវីដសរុប នៅក្នុងប្រទេសថៃ គឺជាអ្នកជំងឺអូមីក្រុងបំបាំងកាយនេះឯង។ នេះបើយោងតាមក្រសួងសុខភាពសាធារណៈថៃបានរាយការណ៍។
ស្របពេលជាមួយគ្នាដែរ អ្នកជំនាញបានព្រមានថា ទោះបីជា BA.2 មិនបណ្តាលឱ្យមានអាការធ្ងន់ជាង BA.1 ប៉ុន្តែវារីករាលដាលលឿនណាស់ ហើយនៅទីបំផុតនឹងបណ្តាលឱ្យមានការឆ្លងកាន់តែច្រើន។
ទន្ទឹមនឹងនេះ ការពិសោធន៍នៅក្នុងប្រទេសជប៉ុន ថ្មីៗនេះ បង្ហាញថា BA.2 អាចទម្លុះការពារដែលបង្កើតឡើងដោយវ៉ាក់សាំង។ យ៉ាងណាមិញ ការចាក់វ៉ាក់សាំងដូសជំរុញ នឹងកាត់បន្ថយឱកាសឈឺធ្ងន់ ប្រហែល ៧៤ភាគរយ ប្រសិនបើឆ្លងវីរុសបំប្លែងខ្លួនបំបាំងកាយនេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ The Nation
ចុចអាន៖ ជប៉ុនរកឃើញថា អូមីក្រុងបំបាំងកាយ អាចបណ្តាលឲ្យឈឺធ្ងន់ និងពិបាកព្យាបាល (មានវីដេអូ)
ចុចអាន៖ អ្នកជំនាញ៖ អូមីក្រុង អាចរស់បានជិត ២០០ម៉ោង នៅលើប្លាស្ទិក
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់