ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិលើកដំបូង ក្រោយបិទជិត ២ឆ្នាំ ដោយសារកូវីដ
អូស្ត្រាលីនឹងទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិនៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈ បន្ទាប់ពីបិទព្រំដែនរបស់ខ្លួន ជិតពីរឆ្នាំ ដោយសារវីរុសរាតត្បាតកូវីដ-១៩ ខណៈការបើកនេះដោយសម្អាងលើអត្រាចាក់វ៉ាក់សាំងកូវីដ-១៩បានខ្ពស់ និងដោយស្របតាមបរិបទរស់នៅជាមួយជំងឺរាតត្បាតផង។

នាយករដ្ឋមន្ត្រី Scott Morrison បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យ ឯអាកាសយានដ្ឋានអន្តរជាតិ Melbourne ថា “ការរង់ចាំបានបញ្ចប់ហើយ”។ ការបើកទ្វាររបស់ អូស្ត្រាលី ដល់ភ្ញៀវទេសចរ គឺជាសក្ខីកាមបង្ហាញថាប្រទេស អូស្ត្រាលី អាចរស់នៅជាមួយវីរុសកូវីដ-១៩ ហើយក៏ជាការបញ្ជាក់ច្បាស់ផងដែរថា សាធារណជនបានចាក់វ៉ាក់សាំងពេញលេញមានអត្រាខ្ពស់បំផុត។

ការពិតទៅ អូស្ត្រាលីបានបើកដំណើរការទេសចរជាបណ្តើរៗចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១មកម្ល៉េះ ដោយដំបូងអនុញ្ញាតឱ្យពលរដ្ឋអូស្ត្រាលីធ្វើដំណើរចូល និងចេញក្រៅប្រទេស បន្ទាប់មកទទួលយកនិស្សិតអន្តរជាតិ និងកម្មករមួយចំនួន ខណៈចាប់ពីថ្ងៃចន្ទស្អែកនេះ អ្នកដំណើរកម្សាន្ត និងអ្នកដំណើរអាជីវកម្ម អាចចូលបានជាធម្មតាវិញ។
លោក Steve Hughes ប្រធានផ្នែកធនាគារពាណិជ្ជរបស់ HSBC នៅប្រទេសអូស្ត្រាលីបាននិយាយថា “ការបើកដំណើរការប្រទេសឡើងវិញជួយពង្រឹងសេដ្ឋកិច្ចអូស្រ្តាលី ហើយអនុញ្ញាតឱ្យក្រុមហ៊ុនដែលមានផលប្រយោជន៍អន្តរជាតិ ងាយស្រួលធ្វើអាជីវកម្ម”។ ក្នុងនោះក្រុមហ៊ុនខ្នាតមធ្យម នឹងមានឱកាសពង្រីកជំនួញរបស់ខ្លួននៅឯនាយសមុទ្រផងដែរ។
គួរបញ្ជាក់ថា អ្នកទេសចរដែលទទួលថ្នាំបង្ការពេញលេញនឹងមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ ប៉ុន្តែអ្នកដែលមិនចាក់វ៉ាក់សាំងពីរដូសនឹងតម្រូវឱ្យធ្វើចត្តាឡីស័ក ព្រមទាំងបំពេញលក្ខណ្ឌផ្សេងទៀតតាមរដ្ឋនីមួយៗរបស់ប្រទេស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?