ព័ត៌មានអន្ដរជាតិ
អូមីក្រុងបំបាំងកាយ នឹងជំរុញការឆ្លងកូវីដនៅថៃ កើនដល់ ១០ម៉ឺនករណី ក្នុងមួយថ្ងៃ
អ្នកជំនាញខាងមេរោគឈានមុខម្នាក់របស់ប្រទេសថៃបាននិយាយថា ការឆ្លងកូវីដប្រចាំថ្ងៃក្នុងប្រទេស អាចឈានដល់១០០,០០០ករណី។

លោកវេជ្ជបណ្ឌិត Yong Poovorawan មកពីមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគវិទ្យា នៃសាកលវិទ្យាល័យ ជូឡាឡុងកន បានឲ្យដឹងថា ការរីករាលដាលយ៉ាងឆាប់រហ័សវីរុសក្លាយពូជ អូមីក្រុងបំបាំងកាយ BA.2 បានធ្វើឲ្យការឆ្លងប្រចាំថ្ងៃឈានដល់១៥ ០០០ករណីនៅសិង្ហបុរី ដែលជាប្រទេសមានប្រជាជន មួយភាគដប់បើធៀបនឹងប្រទេសថៃ។
ប្រសិនបើមានការរីករាលដាលតាមលំនាំស្រដៀងគ្នានៅទីនេះ នោះប្រទេសថៃអាចមានការឆ្លង១០០ ០០០ករណីក្នុងមួយថ្ងៃ នាពេលឆាប់ៗ។

លោកបន្តថា ការឆ្លងនៅក្នុងប្រទេសថៃនឹងឈានដល់កម្រិតកំពូល មុនពេលធ្លាក់ចុះមកវិញ ដូចដែលបានឃើញនៅក្នុងប្រទេសមួយចំនួននៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ ដោយសារករណីប្រចាំថ្ងៃនឹងបន្តកើនឡើងនាពេលនេះ លោកបានប្រាប់អ្នកគ្រប់គ្នាឲ្យប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសនេះ។
អ្នកដែលធ្វើតេស្តវិជ្ជមាន គួរតែមានការបញ្ជាក់ដោយម៉ាស៊ីន PCR ហើយបន្ទាប់មកធ្វើចត្តាឡីស័កនៅផ្ទះ ឬនៅកន្លែងដាច់ដោយឡែកពីគេក្នុងសហគមន៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ អូមីក្រុងបំបាំងកាយ ដែលកំពុងអុកឡុកប្រទេសថៃ ជាវីរុសបំប្លែងខ្លួនគ្រោះថ្នាក់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង