ព័ត៌មានអន្ដរជាតិ
Biden យល់ព្រមប្រជុំជាមួយ Putin តែមានលក្ខខណ្ឌមួយ
ប្រធានាធិបតីអាមេរិកលោក Joe Biden បានយល់ព្រមរៀបចំកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ដើម្បីពិភាក្សាអំពីវិបត្តិអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានបាននិយាយថា កិច្ចចរចាដែលស្នើឡើងដោយបារាំងនេះ នឹងប្រព្រឹត្តទៅបានលុះត្រាតែរុស្ស៊ីមិនវាយប្រហារប្រទេសជិតខាង។
កិច្ចប្រជុំនេះ អាចផ្តល់នូវដំណោះស្រាយការទូត ចំពោះវិបត្តិសន្តិសុខដ៏អាក្រក់បំផុតមួយនៅទ្វីបអឺរ៉ុប ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។

សំណើនេះត្រូវបានប្រកាសដោយប្រធានាធិបតីបារាំង បន្ទាប់ពីការហៅទូរសព្ទរវាងលោកប្រធានាធិបតី Emmanuel Macron និងលោក Putin ដែលអូសបន្លាយពេលជិតបីម៉ោង។
ការិយាល័យរបស់លោក Macron បាននិយាយថា ព័ត៌មានលម្អិតនៃកិច្ចប្រជុំកំពូលដែលអាចធ្វើទៅបាននេះ នឹងត្រូវពិភាក្សាក្នុងអំឡុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅថ្ងៃព្រហស្បតិ៍ខាងមុខ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបញ្ជាក់ពីសំណើនេះ សេតវិមានក៏បាននិយាយផងដែរថា រុស្ស៊ីហាក់ដូចជាកំពុងបន្តការត្រៀមលក្ខណៈសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងពេលឆាប់ៗ ហើយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាត់វិធានការយ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរប្រសិនបើរឿងនេះកើតឡើងមែន។
រដ្ឋបាលលោក Biden បានប៉ាន់ប្រមាណថា រុស្ស៊ីបានដាក់ពង្រាយកងទ័ពរហូតដល់ទៅ ១៩០ ០០០នាក់នៅជុំវិញអ៊ុយក្រែន រួមទាំងកងកម្លាំងបំបែកខ្លួនក្នុងតំបន់ Donetsk និង Luhansk នៅភាគខាងកើតប្រទេសអ៊ុយក្រែនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឈ្លោះគ្នារឿង ពូទីន, អ្នកកាសែត និងអ្នកនយោបាយអ៊ុយក្រែន វាយគ្នាផ្អើលទូរទស្សន៍ ពេលកំពុងផ្សាយផ្ទាល់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ