ព័ត៌មានអន្ដរជាតិ
មេ Microsoft ទស្សន៍ទាយពីពេលវេលាដែលជំងឺកូវីដ ១៩ នឹងត្រូវបញ្ចប់
ស្ថាបនិកក្រុមហ៊ុន Microsoft មិនជឿថា ពិភពលោកនឹងមិនវិលត្រឡប់ទៅរកជីវិតធម្មតាវិញនោះទេរហូតដល់ពាក់កណ្តាល ឆ្នាំ ២០២២ ប៉ុន្តែលោកនៅតែសង្ឃឹមថាអ្វីៗអាចនឹងប្រសើរឡើងនៅក្នុងប្រទេសខ្លះនៅរដូវផ្ការីកឆ្នាំ ២០២១ ។
លោក Bill Gates បាននិយាយថា “សម្រាប់រដូវផ្ការីក ចំនួនករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ ១៩ នឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយវានឹងអាចវិលត្រឡប់មករកភាពធម្មតាវិញ ។ ការវិវត្តជាសកលក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ គឺជាសញ្ញាល្អមួយដែលត្រូវបានគេមើលឃើញថាជាការបញ្ចប់នៃជំងឺរាតត្បាត ប៉ុន្តែពិភពលោកត្រូវការពេលវេលាដើម្បីមើលឃើញពីផលប៉ះពាល់ផងដែរ” ។
លោកបានប្រាប់កាសែត Hindustan Times ថា “នៅរដូវក្តៅឆ្នាំ ២០២១ ប្រទេសអ្នកមាននឹងទទួលបានការចាក់វ៉ាក់សាំងច្រើនជាងប្រទេសដទៃទៀត ។ ដូច្នេះប្រទេសអ្នកមាននឹងវិលត្រឡប់ទៅរកសភាពដូចដើមវិញ ប៉ុន្តែខ្ញុំនៅតែគិតថាដោយសារតែវីរុសនេះនឹងនៅតែមាននៅលើពិភពលោកយើងនៅតែមានការអភិរក្សមួយចំនួនចំពោះព្រឹត្តិការណ៍សាធារណៈធំៗ យើងនឹងនៅតែពាក់ម៉ាស” ។
ទោះយ៉ាងណាលោក Bill Gates ក៏បន្ថែមទៀតដែរថា “៤ ទៅ ៥ ខែទៀតវីរុសនេះក៏នៅតែស្ថិតក្នុងសភាពស្រពេចស្រពិលដដែរ ដោយសារតែរដូវរងារ” ។
កាលពីដើមសប្តាហ៍នេះមូលនិធិ Bill & Melinda Gates បានប្រកាសបន្ថែមទឹកប្រាក់ចំនួន ២៥០ លានដុល្លារទៀតក្នុងគោលបំណងដើម្បី “គាំទ្រដល់ការស្រាវជ្រាវ ការអភិវឌ្ឍ និងការផ្តល់ឧបករណ៍សង្គ្រោះជីវិត” ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ដោយនាំឲ្យទឹកប្រាក់នៃមូលនិធិនេះកើនដល់ ១.៧៥ ពាន់លានដុល្លារ ។
បើយោងតាមសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១១ ខែធ្នូចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅលើពិភពលោកបានកើនឡើងដល់ជាង ១.៥ លាននាក់ ខណៈដែលចំនួនអ្នកឆ្លងមានជាង ៧១ លាននាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ WHO កំពុងធ្វើការសម្រេចចិត្តអំពីការយល់ព្រមប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងរបស់ក្រុមហ៊ុនធំៗ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង