ព័ត៌មានអន្ដរជាតិ
ប៉ូលិសស្រីថៃ រូបស្រស់ ស្លៀកឈុតហែលទឹកបង្ហាញរាងសិចស៊ី តែត្រូវគេរិះគន់
មន្ត្រីស្រីដ៏ល្បីម្នាក់ក្នុងប្រទេសថៃ ត្រូវបង្ខំចិត្តប្តូរគណនី Instagram របស់នាងទៅជាឯកជន បន្ទាប់ពីរងការមើលងាយដោយអ្នកប្រើអ៊ីនធឺណិតដែលរិះគន់នាងថា មិនមានការគោរព។

Patarasaya Rerkrut ឬត្រូវបានគេស្គាល់ថា អនុសេនីយ៍ទោ Viking ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នាពេលថ្មីៗនេះ បន្ទាប់ពីនាងបង្ហោះរូបស្លៀកឈុតហែលទឹក។

យ៉ាងណាក្តី មុនពេលបង្ហោះរូបថតនេះ, Patarasaya ត្រូវបានគេស្គាល់យ៉ាងច្បាស់រួចទៅហើយនៅក្នុងប្រទេសថៃ តាមរយៈតួនាទីជាអ្នកនាំពាក្យរបស់ប៉ូលិស។

ប៉ុន្តែបន្ទាប់ពីមានការបំពានក្នុងបណ្តាញសង្គម រូបនាងក៏បានបញ្ចេញប្រតិកម្ម ដោយសរសេរថា “ខ្ញុំចូលចិត្តសាកល្បងអ្វីដែលថ្មី, ចេញពីតំបន់ផាសុកភាពរបស់ខ្ញុំទៅ, ស្វែងរកឱកាសថ្មីសម្រាប់ខ្លួនខ្ញុំ”។

“ខ្ញុំមិនដែលគិតថាខ្ញុំនឹងក្លាយជាប៉ូលិស ហើយធ្វើខុសពីអ្វីដែលខ្ញុំចូលចិត្ត ដើម្បីផ្គាប់ចិត្តមនុស្សនៅក្នុងសង្គមមួយ ដែលតែងតែវាយតម្លៃពីសកម្មភាពរបស់អ្នកនោះទេ”។

“សួស្តី វាជាឆ្នាំ២០២២ហើយ។ អ្វីដែលយើងធ្វើនៅក្នុងការងាររបស់យើង មិនឆ្លុះបញ្ចាំងពីរូបរាងខាងក្រៅនោះទេ។ ខ្ញុំធំឡើងនៅក្នុងសង្គមអភិរក្ស ប៉ុន្តែជឿថា គួរតែមានតុល្យភាព។ ឪពុកម្តាយខ្ញុំទទួលយក ហើយយល់ឃើញថា មិនអីទេ”។

ការសម្រេចចិត្តប្តូរគណនី Instagram របស់ Patarasaya ទៅជាលក្ខណៈឯកជន បានកើតឡើងបន្ទាប់ពីនាងត្រូវបានវាយប្រហារតាមអ៊ីនធឺណិតដោយក្រុម Trolls ថា រូបភាពឈុតហែលទឹករបស់នាងមិនសមរម្យសម្រាប់ប៉ូលិស និង គ្មានការគោរព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ប៉ូលិសថៃ ឆ្មក់ចូលរោងចក្រសាច់ក្រក ក្រោយកុមារ៩នាក់ធ្លាក់ខ្លួនឈឺ ដេកពេទ្យ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី