ព័ត៌មានអន្ដរជាតិ
កុំមើលស្រាល! អូមីក្រុង វាយលុកខ្លាំងឡើងៗ ថៃប្រកាសអាសន្នហើយ (មានវីដេអូ)
ក្រសួងសុខាភិបាលសាធារណៈថៃ បានដំឡើងការប្រកាសអាសន្នជំងឺកូវីដ-១៩ ដល់កម្រិតទី៤ បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងវីរុសបំប្លែងខ្លួន អូមីក្រុង ទូទាំងប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងនិយាយថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) បានបង្ហាញថា នឹងមិនមានការបិទខ្ទប់ជាថ្មីនោះទេ។
អ្នកនាំពាក្យក្រសួងលោក Rungrueng Kijphati បានបង្ហោះនៅលើ Facebook កាលពីថ្ងៃចន្ទទី២១ខែកុម្ភៈថា កិច្ចប្រជុំនៃមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ (EOC) របស់ក្រសួង បានសម្រេចថា កម្រិតប្រកាសអាសន្ននឹងត្រូវដំឡើងទូទាំងប្រទេស ហើយវិធានការទប់ស្កាត់ត្រូវបង្កើន នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។

រឿងនេះកើតឡើងស្របពេលដែលចំនួននៃការឆ្លងថ្មី ករណីធ្ងន់ធ្ងរ និងការស្លាប់នៅតែបន្តកើនឡើង ដោយអាជ្ញាធរបានកត់សម្គាល់ពីហានិភ័យនៃការឆ្លងខ្ពស់ ក្នុងចំណោមសមាជិកគ្រួសារ និងអ្នកជិតស្និទ្ធ ដែលបានចូលរួមក្នុងសកម្មភាពជួបជុំដូចជា ការទទួលទានអាហារខាងក្រៅផ្ទះ ការលេងកីឡា ការចូលរួមក្នុងពិធីមង្គលការ និងបុណ្យសព។
លោកបានបន្ថែមថា បុគ្គលមកពីក្រុមមានហានិភ័យរួមទាំងមនុស្សចាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងអ្នកមិនចាក់វ៉ាក់សាំង នៅតែរួមចំណែកភាគច្រើនក្នុងចំណោមអ្នកស្លាប់ដោយសារកូវីដ។

ក្រោមការជូនដំណឹងថ្មីនេះ ប្រជាជនត្រូវបានលើកទឹកចិត្តឲ្យធ្វើការពីផ្ទះ ចៀសវាងការធ្វើដំណើរឆ្លងខេត្តដែលមិនសំខាន់ ផ្អាកការធ្វើដំណើរទៅក្រៅប្រទេស បិទកន្លែងដែលមានហានិភ័យ និងចៀសវាងការជួបជុំទ្រង់ទ្រាយធំ។
គួរបញ្ជាក់ថា ក្រសួងបានដំឡើងការប្រកាសអាសន្នដល់កម្រិតទី៤ក្នុងខេត្តជាតំបន់ក្រហមមួយចំនួនកាលពីដើមខែមុន ពេលដែលស្ថានភាពមិនសូវធ្ងន់ធ្ងរដូចពេលនេះ។ ប៉ុន្តែការប្រកាសចុងក្រោយនេះ គឺនឹងអនុវត្តចំពោះគ្រប់ខេត្តទូទាំងប្រទេស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ អូមីក្រុងបំបាំងកាយ នឹងជំរុញការឆ្លងកូវីដនៅថៃ កើនដល់ ១០ម៉ឺនករណី ក្នុងមួយថ្ងៃ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល