ព័ត៌មានអន្ដរជាតិ
លោក គីម និយាយថា បង្កើនសម័្ពន្ធភាពជាមួយចិនធ្វើឲ្យការគំរាមរបស់អាមេរិកខកចិត្ត
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន និងរួមគ្នាធ្វើឲ្យខកចិត្តចំពោះគោលនយោបាយគំរាមកំហែង និងអរិភាពពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានផ្សាយសង្ខេបនាថ្ងៃអង្គារ៍ ទី២២ ខែកុម្ភៈថា លោក គីម បានធ្វើការកត់សំគាល់នៅក្នុងសារទៅកាន់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដោយបានធ្វើការអបអរសាទរចំពោះមេដឹកនាំចិនពីការបញ្ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដោយជោគជ័យ។

លោក គីម មានប្រសាសន៍ថា កូរ៉េខាងជើង និងចិន បានកំពុងការពារ និងជំរុញលើកកម្ពស់សង្គមនិយម ខណៈពេលធ្វើឲ្យមានការខកចិត្តចំពោះគោលនយោបាយអរិភាព និងគំរាមកំហែងយោធារបស់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងសាមគ្គីភាព។
ប្រមុខមេដឹកនាំកូរ៉េខាងជើងបានកោតសរសើរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកថាជាការបង្កើតប្រវត្តិសាស្ត្រ និងបាននិយាយថា ស្ថិតក្រោមការដឹកនាំរបស់លោក ស៊ី ប្រទេសចិនបានពុះពារបញ្ហាប្រឈមគឺ«វិបត្តិសុខភាពធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក និងការបង្ខិតបង្ខំរបស់កងកម្លាំងអរិភាព»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំងបានបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយកូរ៉េខាងជើងមិនបានបញ្ជូនអត្តពលិកទៅចូលរួមប្រកួតទេ។ លិខិតកន្លងមកពីអាជ្ញាធរកីឡា កូរ៉េខាងជើងបានបន្ទោសកម្លាំងអរិភាព និងហានិភ័យកូវីដ-១៩ដែលធ្វើឲ្យខ្លួនមិនអាចបញ្ជូនទៅចូលរួម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់