ព័ត៌មានអន្ដរជាតិ
ប្រទេសកោះ Solomon អ្នកជំងឺកូវីដកំពុងដេកស្លាប់លើឥដ្ឋ គ្រូពេទ្យកំពុងខ្វះ
បុគ្គលិកសុខាភិបាលជួរមុខនៅកោះ Solomon បានព្រមានថា ប្រព័ន្ធសុខាភិបាលរបស់ខ្លួនស្ថិតនៅមាត់ជ្រោះនៃការដួលរលំ នៅពេលប្រទេសកោះនេះតស៊ូនឹងការផ្ទុះកូវីដ-១៩ ដែលកំពុងផ្ទុះខ្លាំង។
វេជ្ជបណ្ឌិតជាន់ខ្ពស់ និងគិលានុប្បដ្ឋាកពីររូបនៅមន្ទីរពេទ្យអង្អែកជាតិ (NRH) ក្នុងទីក្រុង Honiara បានប្រាប់ថា មិនមានគ្រែសម្រាប់អ្នកជំងឺកូវីដទៀតទេ ដែលបណ្តាលឲ្យមនុស្សកំពុងដេកស្លាប់នៅលើឥដ្ឋ ហើយកង្វះសម្ភារៈ និងបុគ្គលិកបង្ខំឲ្យគិលានុប្បដ្ឋាកឆ្លងកូវីដត្រូវបានហៅឲ្យមកធ្វើការងារទៀត។ ជាងនេះទៀតនោះ គិលានុប្បដ្ឋាកហាត់ការក៏មើលអ្នកជំងឺធ្ងន់ធ្ងរថែមទៀត នៅពេលអ្នកជំងឺទាំងនោះត្រូវការជួយសង្គ្រោះដោយគិលានុប្បដ្ឋាកជំនាញខ្ពស់។
វេជ្ជបណ្ឌិតជាន់ខ្ពស់នៅ NRH បាននិយាយថា ៖«មនុស្សកំពុងដេកស្លាប់នៅលើឥដ្ឋ មន្ទីរពេទ្យមានអ្នកជំងឺពេញ។ អ្នកជំងឺ និងសាកសពនៅលើឥដ្ឋ។ ទីឋានបញ្ចុះសពពេញ។ វាជាទិដ្ឋភាពដ៏រន្ធត់។ ខ្ញុំមិនធ្លាប់ឃើញបែបនេះទេពីមុន»។

កោះ Solomon ជាប្រទេសតូចមួយមានប្រជាជនប្រហែល៧សែននាក់នៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងកំពុងទទួលរងយ៉ាងធ្ងន់ធ្ងរពីការឆ្លងកូវីដ ខណៈចន្លោះឆ្នាំ២០២០ និង២០២១គ្មានអ្នកឆ្លងម្នាក់សោះ។
ទោះបីជាយ៉ាងណា ចាប់តាំងពីកូវីដបានទៅដល់កាលពីពាក់កណ្តាលខែមករា ដើមឆ្នាំ២០២២ ប្រទេសកោះមួយនេះមានអ្នកឆ្លងជិត៦០០នាក់ និងស្លាប់ប្រមាណ៧០នាក់ហើយ។ លោកវេជ្ជបណ្ឌិតនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ចំនួនពិតប្រាកដនៃការស្លាប់ទំនងជាច្រើនជាង។
លោកបានរៀបរាប់ថា ៖«យើងខ្ញុំបានឃើញផ្ទាល់ភ្នែក មានអ្នកស្លាប់នៅផ្ទះដោយមិនបានបញ្ជូនមកមន្ទីរពេទ្យទេ ដោយសារភ័យខ្លាចថា សាកសពណាមួយត្រូវបានយកទៅធ្វើកោសល្យវិច័យ ហើយពេលតេស្តឃើញវិជ្ជមាននឹងមិនត្រូវអនុញ្ញាតឲ្យសាច់ញាតិយកសពចេញទេ។ ដូច្នេះករណីស្លាប់មួយចំនួនទុកនៅផ្ទះ ហើយជារឿងដ៏រន្ធត់ណាស់ដែលកើតមានឡើង។ ជាពិសេសយើងអត់មានក្រុមគ្រូពេទ្យគ្រប់គ្រាន់»។
លោកវេជ្ជបណ្ឌិតបានព្រមានថា បរិក្ខាពេទ្យកំពុងជួបការខ្វះខាត។ មន្ទីរពេទ្យមានគ្រែត្រឹមតែ៥៦មានអ្នកជំងឺពេញអស់។ នៅពេលកំពុងរៀបចំធ្វើតង់សម្រាប់ព្យាបាលអ្នកជំងឺទីធ្លាខាងក្រៅ អត់មានបន្ទប់ទឹល ឬសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។
លោកបាននិយាយថា ៖«ខ្ញុំអាចនិយាយបានថា រដ្ឋាភិបាលបរាជ័យចំពោះជាតិមួយនេះ»។
NRH បានប្រែក្លាយទីតាំងមន្ទីរពេទ្យរបស់ខ្លួនជាតំបន់ក្រហមដែលអ្នកជំងឺត្រូវការអ៊ុកស៊ីសែន។ ប៉ុន្តែទាំងលោកវេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាកម្នាក់នៅក្នុងមន្ទីរពេទ្យបានបញ្ជាក់ថា មានអ្នកជំងឺកូវីដពេញនៅខាងក្រៅទីធ្លាពេទ្យ។
លោកវេជ្ជបណ្ឌិតបាននិយាយថា ៖«យើងអត់មានគិលានុប្បដ្ឋាកគ្រប់គ្រាន់ដើម្បីមើលអ្នកជំងឺកូវីដទេ មានន័យថា មិនមានការតាមដានត្រឹមត្រូវ និងសង្កេតមើលពីអាការរបស់អ្នកជំងឺបានល្អឡើយ»។
គិលានុប្បដ្ឋានម្នាក់ដែលនិយាយមិនបញ្ចេញឈ្មោះថា បុគ្គលិកមានអ្នកជំងឺកូវីដច្រើនហួសហេតុពេលទើបធ្វើឲ្យគិលានុប្បដ្ឋាកដែលឆ្លងកូវីដហើយត្រូវបានហៅឲ្យមកធ្វើការវិញ។
គិលានិប្បដ្ឋាករូបនេះនិយាយថា ៖«ប៉ុន្មានសប្តាហ៍នេះ យើងគ្មានជម្រើសទេ ក្រៅពីហៅបុគ្គលិកឆ្លងកូវីដទាំងនោះឲ្យមកជួយការងារវិញ ពីព្រោះយើងមិនអាចទប់ទល់បានចំពោះករណីឆ្លងប្រចាំថ្ងៃ»។
ចំណែកគិលានុប្បដ្ឋាកហាត់ការម្នាក់កំពុងធ្វើនៅមន្ទីរពេទ្យបង្អែកជាតិបាននិយាយថា គិលានុប្បដ្ឋានកម្រិតទាបក៏ត្រូវចាត់ឲ្យមើលអ្នកជំងឺធ្ងន់ធ្ងរដែរ។ «យើងខ្ញុំទើបរៀនចប់…យើងត្រូវការមើលថែគ្រប់ពេលវេលា។ ហើយនេះប្រឈមហានិភ័យណាស់»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Culwick Togamana បានព្រមានកាលពីសប្តាហ៍មុនថា ប្រព័ន្ធសុខាភិបាលមិនអាចទ្រាំទ្រដល់មនុស្សដែលធ្វើតេស្តឃើញវិជ្ជមានទាំងអស់នោះទេ ឬប្រហែលជាអាចទទួលតែអ្នកមានរោគសញ្ញាប៉ុណ្ណោះ។
លោកនិយាយថា ៖«នោះគឺជាមូលហេតុដែលយើងផ្តល់ដំបូន្មានដល់អ្នកដែលមានរោគសញ្ញាស្រាលនៅដាច់ដោយឡែកនៅផ្ទុះ ហើយមន្ទីរពេទ្យទទួលតែអ្នកមានរោគសញ្ញាធ្ងន់ធ្ងរប៉ុណ្ណោះដើម្បីព្យាបាល»។
បំណាច់ឆ្នាំ២០២១ កោះ Solomon មានអត្រាចាក់វ៉ាក់សាំងទាបពោលគឺមនុស្សធំប្រហែលជា២០%ប៉ុណ្ណោះបានចាក់វ៉ាក់សាំងពេញដូស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍