ព័ត៌មានអន្ដរជាតិ
វីដេអូ កងទ័ពនិងរថពាសដែករុស្ស៊ី ទាំងជួរៗ ចូលទៅ អ៊ុយក្រែន តាមបញ្ជា ពូទីន
រថក្រោះ រថយន្តធុនធំ និងកងទ័ពរុស្ស៊ី បានចូលទៅក្នុងភាគខាងកើតអ៊ុយក្រែនហើយ ប៉ុន្មានម៉ោងបន្ទាប់ពីលោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសទទួលស្គាល់ឯករាជ្យតំបន់នេះ និងបញ្ជាឲ្យកងកម្លាំងរុស្ស៊ីចូលទៅ ក្នុងអ្វីដែលលោកហៅថាជា “បេសកកម្មរក្សាសន្តិភាព”។

រថពាសដែកទាំងជួរៗត្រូវបានគេប្រទះឃើញនៅក្នុងទីក្រុង Donetsk ដែលជាសាធារណរដ្ឋមួយ ក្នុងចំណោមសាធារណរដ្ឋទាំង២ ទើបត្រូវបានទទួលស្គាល់ដោយរុស្ស៊ី។ ទោះមិនមានឃើញស្លាកសញ្ញាណាមួយនៅលើរថពាសដែកក៏ដោយ ប៉ុន្តែគេជឿជាក់យ៉ាងច្បាស់ថា ទាំងនោះជាកងកម្លាំងរុស្ស៊ីដែលត្រូវបានដាក់ពង្រាយតាមបញ្ជារបស់លោក ពូទីន។

ក្នុងពេលជាមួយគ្នានោះ អ៊ុយក្រែនបាននិយាយថា ការបាញ់ផ្លោងយ៉ាងសន្ធឹកសន្ធាប់ បានផ្ទុះឡើងនៅតាមបណ្តោយខ្សែរត្រៀមជួរមុខចម្ងាយជាង៤០០គីឡូម៉ែត្រ ដោយបានបណ្តាលឲ្យទាហានរបស់ខ្លួនចំនួន២នាក់ស្លាប់ និង១២នាក់រងរបួស។

ឥឡូវនេះ គ្រប់គ្នានឹងងាកទៅប្រទេសលោកខាងលិច ដើម្បីមើលថាតើពួកគេនឹងមានប្រតិកម្មបែបណា។ មុនការបញ្ជារបស់លោកពូទីន មេដឹកនាំពិភពលោកនានារួមទាំងលោក ចូ បៃដិន ផងដែរ បានបញ្ជាក់យ៉ាងច្បាស់ថា ការវាយប្រហាររបស់រុស្សីក្នុងទឹកដីអ៊ុយក្រែន ទោះជាកម្រិតណាក៏ដោយ នឹងត្រូវបានចាត់ទុកថាជាសកម្មភាពយោធាថ្មីរបស់ប្រទេស ហើយជំរុញឲ្យមានការដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមក។

ស្របពេលជាមួយគ្នានោះ លោក ចូ បៃដិន បានហាមឃាត់ការធ្វើពាណិជ្ជកម្មថ្មីទាំងអស់របស់សហរដ្ឋអាមេរិក ជាមួយតំបន់បំបែកខ្លួនទាំង២ ហើយបានបើកផ្លូវឲ្យដាក់ទណ្ឌកម្មលើបុគ្គលណាដែលមានមូលដ្ឋាននៅទីនោះ។

ដោយឡែក អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានសន្យាថា ការដាក់ទណ្ឌកម្មបន្ថែមទៀតនឹងធ្វើឡើងនៅពេលក្រោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ