Connect with us

ព័ត៌មានអន្ដរជាតិ

Joe Biden ដាក់ពង្រាយទាហាន និងយន្តហោះចម្បាំង F-35 ទៅអឺរ៉ុប ខណៈស្ថានការណ៍ឡើងកម្តៅ

បានផុស

នៅ

សេចក្តីប្រកាសកាលពីថ្ងៃអង្គារទី២២ខែកុម្ភៈ របស់ប្រធានាធិបតីអាមេរិកលោក Joe Biden អំពីការដាក់ពង្រាយកងទ័ពឡើងវិញនៅទ្វីបអឺរ៉ុប គឺរួមមានទាំងការបញ្ជូនទាហានថ្មើរជើងចំនួន ៨០០ នាក់ទៅកាន់តំបន់បាល់ទិក និងយន្តហោះចម្បាំង F-35 រហូតដល់ទៅ ៨ គ្រឿងទៅកាន់ទីតាំងប្រតិបត្តិការជាច្រើននៅតាមបណ្តោយផ្នែកខាងកើតរបស់អង្គការណាតូផងដែរ។

This image has an empty alt attribute; its file name is biden-sends-troops-to-baltics-f-35s-to-nato-s-eastern-flank-u-s-official-1024x690.jpeg

លើសពីនេះ សហរដ្ឋអាមេរិកនឹងបញ្ជូនឧទ្ធម្ភាគចក្រវាយប្រហារធុន AH-64 Apache ចំនួន៣២គ្រឿងទៅកាន់តំបន់បាល់ទិក និងទៅកាន់ប្រទេសប៉ូឡូញ ចេញពីទីតាំងនានាក្នុងទ្វីបអឺរ៉ុប។

មន្ត្រីជាន់ខ្ពស់មួយរូបក្នុងក្រសួងការពារជាតិបាននិយាយថា “កម្លាំងបន្ថែមទាំងនេះ កំពុងត្រូវបានបន្លាស់ទីតាំង ដើម្បីធានាដល់សម្ព័ន្ធមិត្តណាតូរបស់យើង ទប់ស្កាត់ការវាយប្រហារដែលអាចកើតមានប្រឆាំងនឹងរដ្ឋសមាជិកណាតូ និងហ្វឹកហាត់ជាមួយកងកម្លាំងប្រទេសជាម្ចាស់ផ្ទះ”។

សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពី លោក Joe Biden ជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។

This image has an empty alt attribute; its file name is F-35-pilot-training-at-Nellis-AFB-1024x659.jpeg

សេតវិមាននិយាយថា លោក Biden បានធ្វើបច្ចុប្បន្នភាពដល់លោក Kuleba ស្តីអំពីការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការទទួលស្គាល់ឯករាជ្យភាព តំបន់ Donetsk និង Luhansk ដែលកាន់កាប់ដោយក្រុមឧទ្ទាម។

នេះ​រួម​បញ្ចូល​ទាំង​ទណ្ឌកម្ម​ថ្មី​ដែល​បាន​ប្រកាស​កាលពីថ្ងៃអង្គារ និង​ការ​សន្យា​បន្ត​ជំនួយ​ផ្នែក​សន្តិសុខ និង​​សេដ្ឋកិច្ច​ដល់​អ៊ុយក្រែនផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ វីដេអូ កងទ័ពនិងរថពាសដែករុស្ស៊ី ទាំងជួរៗ ចូលទៅ អ៊ុយក្រែន តាមបញ្ជា ពូទីន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម