Connect with us

ព័ត៌មានអន្ដរជាតិ

ទាំង​​នេះ​​ជា​​ទណ្ឌកម្ម​​​​កំពុង​​ត្រូវ​​បាន​​ដាក់​​លើ​​រុស្ស៊ី

បានផុស

នៅ

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសសម្ព័ន្ធមិត្ត​មួយចំនួនបានកំពុងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី បន្ទាប់ពីទទួលស្គាល់តំបន់គ្រប់គ្រងដោយពួកឧទ្ទាមជាតំបន់ឯករាជ្យពីប្រទេសអ៊ុយក្រែន។

ទោះបីជាយ៉ាងណា ចំណាត់ការរបស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន មិនបានបង្កឲ្យមានការដាក់ទណ្ឌកម្មពេញលេញដែលប្រទេសលោកខាងលិចបានត្រៀមដាក់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើទណ្ឌកម្មអ្វីខ្លះកំពុងដាក់លើរុស្ស៊ី?

សហភាពអឺរ៉ុបកំពុងដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នរុស្ស៊ីចំនួន២៧ ក្នុងនោះមានទាំងធនាគារ។ ទណ្ឌកម្មក៏កំពុងកំណត់ការចូលទីផ្សារមូលធនអឺរ៉ុប ដូចជាកាត់ផ្តាច់លទ្ធភាពទទួលបានមូលនិធិពីធនាគារអឺរ៉ុប និងការដាក់បំរាមពាណិជ្ជកម្មរវាងអឺរ៉ុប និងតំបន់គ្រប់គ្រងដោយឧទ្ទាមទាំងពីរ។

សមាជិកមួយចំនួននៃសភារុស្ស៊ី៣៥១នាក់​បានក្លាយជាគោលដៅនៃការដាក់ទណ្ឌកម្ម។

ទណ្ឌកម្មរបស់អាមេរិកបានប្រកាសកាលពីថ្ងៃអង្គារ៍ម្សិលមិញមានបំណងធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពរបស់រុស្ស៊ីក្នុងការផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងយោធា។ ទណ្ឌកម្មទាំងនោះដាក់គោលដៅលើធនាគារគ្រប់គ្រងដោយរដ្ឋ២ដែលអាមេរិកបាននិយាយថា ជាគន្លឹះសំខាន់ចំពោះវិស័យការពារជាតិរបស់រុស្ស៊ី។ ពួកគេនឹងមិនអាចធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិក ឬចូលប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអាមេរិកបានឡើយ។

អាមេរិកបាននិយាយថា ខ្លួនក៏កំពុងដាក់ទណ្ឌកម្មលើជនជាតិរុស្ស៊ីសំខាន់៥រូប និងបន្ថែមលើការរឹតបន្តឹងលើកិច្ចព្រមព្រៀងអាមេរិកដែលពាក់ព័ន្ធនឹងបំណុលជាតិរបស់រុស្ស៊ី។

ពលរដ្ឋអាមេរិកឥឡូវនេះត្រូវបានដាក់បំរាមពីការធ្វើអាជីវកម្មនៅក្នុងតំបន់គ្រប់គ្រងដោយពួកឧទ្ទាមគឺ Luhansk និង Donetsk បន្ទាប់ពីរុស្ស៊ីទទួលស្គាល់តំបន់ទាំងពីរ។ រុស្ស៊ីបានបញ្ជាឲ្យកងទ័ពចូលទៅតំបន់ទាំងនេះ ប៉ុន្តែបាននិយាយថា ពួកគេមិនបានដាក់ពង្រាយឡើយ។

ក្រុមហ៊ុនអាមេរិកមួយចំនួនតូចធ្វើអាជីវកម្មនៅតំបន់ទាំងនេះយ៉ាងសកម្ម។ ប៉ុន្តែសេតវិមានបាននិយាយថា ខ្លួនអាចពង្រីកទណ្ឌកម្មកាន់តែធំទូលាយ ប្រសិនបើរុស្ស៊ីមានឥរិយាបថបន្តលើអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាសការដាក់ទណ្ឌកម្មលើធនាគាររុស្ស៊ីចំនួន៥ និងអ្នកជំនួញជនជាតិរុស្ស៊ីដែលសំបូរទ្រព្យ៣នាក់។ លោកមានប្រសាសន៍ថា ៖«នេះគឺជាការដាក់ទណ្ឌកម្មលើកទី១… ហើយយើងនឹងបន្តពង្រីកទណ្ឌកម្មទៀត»។

ទោះបីជាយ៉ាងណា សមាជិកសភាអង់គ្លេសមួយចំនួននិយាយថា រដ្ឋាភិបាលគួរតែតឹងរឹងថែម​ទៀត​ដោយកំណត់គោលដៅលើធនាគារ និងក្រុមមនុស្សឲ្យបានច្រើន។

ចំណែកអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានផ្អាកការអនុញ្ញាតបំពងបង្ហូរឧស្ម័ន Nord Stream 2 ពីរុស្ស៊ីទៅអាល្លឺម៉ង់។

ស្របពេលជាមួយគ្នានេះ រុស្ស៊ីក៏កំពុងប្រឈមនឹងទណ្ឌកម្មផ្សេងៗជាច្រើនទៀត៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម