Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស​​អាស៊ី​​គឺ​​ជប៉ុន​​​ក៏​ដាក់​​ទណ្ឌកម្ម​​លើ​​រុស្ស៊ី​​ដែរ

បានផុស

នៅ

ប្រទេស​ជប៉ុនកំពុង​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី​ជុំ​វិញ​សកម្មភាព​របស់​ខ្លួន​នៅ​ប្រទេស​អ៊ុយក្រែន ក្នុង​នោះ​ហាមចេញមូលប័ត្រ​រុស្ស៊ី​នៅ​ជប៉ុន និង​បង្កកទ្រព្យ​សម្បត្តិ​របស់​ជន​ជាតិ​រុស្ស៊ី​ជាក់​លាក់​មួយ​ចំនួន។ លោក​នាយក​រដ្ឋ​មន្ត្រី​ Fumio Kishida មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​កុម្ភៈ​នេះ។

ប្រទេស​លោក​ខាង​លិច​ដូច​ជា​ចក្រភព​អង់គ្លេស អាមេរិក អាល្លឺម៉ង់​ និង​សម្ព័ន្ធ​មិត្ត​​មួយ​ចំនួន​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​​លើ​ធនាគារ និង​បុគ្គល​​រុស្ស៊ី បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​បញ្ជា​ឲ្យ​កង​ទ័ព​ចូល​ទៅ​ក្នុង​តំបន់​​ផ្តាច់​ខ្លួន​ពី​​ភាគ​ខាង​កើត​អ៊ុយក្រែន។

លោក​នាយក​រដ្ឋ​មន្ត្រី​ Fumio Kishida
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​នាយករដ្ឋ​មន្ត្រី​ជប៉ុន Kishida បាន​លើក​ឡើង​ថា សកម្មភាព​របស់​រុស្ស៊ី​បាន​បំពានលើអធិបតេយ្យភាព​​របស់​អ៊ុយក្រែន និង​បាន​អំពាវ​នាវ​ឲ្យ​រុស្ស៊ីវិល​ត្រឡប់​ចូល​កិច្ច​ពិភាក្សាការ​ទូត​។ ជប៉ុន​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ចាត់​វិធាន​ការ​បន្ថែម​ទៀត ប្រសិន​បើ​ស្ថានភាព​កាន់​តែ​ធ្ងន់​ធ្ងរ។

លោក​បន្ត​ថា លោក​មិន​ឃើញ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​លើ​ការ​ផ្គត់​ផ្គង់​ថាមពល​ពី​ស្ថានភាព​បច្ចុប្បន្ន​​នៅ​ក្នុង​រយៈ​ពេល​ខ្លី និង​ថា លោក​នឹង​ពិចារណា​វិធាន​ការ​ទាំង​អស់​ដើម្បី​កំណត់​ផល​ប៉ះ​ពាល់​លើ​ក្រុម​​គ្រួសារ និង​ក្រុម​ហ៊ុន​នានា ប្រសិន​បើ​តម្លៃ​ប្រេង​កើន​ឡើង​ថែម​ទៀត៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម