ព័ត៌មានអន្ដរជាតិ
បះសក់មិនស្ទើរ ក្រោយឃើញខោអាវនិងវត្ថុចាស់ៗប្រឡាក់ឈាម កប់ក្រោមជណ្ដើរផ្ទះ ទិញតពីគេ
នារីម្នាក់បានបង្ហោះរូបភាពច្រើនសន្លឹក ពីផ្ទះដែលនាងទិញបន្តពីគេ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ទាំងភ័យតក់ស្លុតជាខ្លាំង ក្រោយខ្លួនបាន ជួបរឿងគួរឲ្យព្រឺព្រួច ក្នុងពេលកំពុងជួសជុលផ្ទះ។

ហេតុការណ៍នេះបានកើតលើស្ត្រីជនជាតិថៃម្នាក់ឈ្មោះ Siriwan Jindakul ដោយរូបនាងប្រទះឃើញ ខោអាវ និងវត្ថុចាស់ៗដែលប្រឡាក់ឈាម កប់ក្រោមជណ្ដើរ ក្នុងពេលកែលំអផ្ទះសារជាថ្មី។

ភ្លាមៗនោះដែរ នាងក៏បានយករូបភាពដែលថតបាន ទៅបង្ហោះលើហ្វេសបុក ដើម្បីសួរនាំអ្នកដែលយល់ដឹងពីហេតុការណ៍ ឬអាចថា ទាក់ទងនឹងអប្បិយជំនឿក្នុងផ្លូវងងឹតណាមួយ។

នាងបានសរសេរយ៉ាងដូច្នេះថា ” ជំរាបសួរ ខ្ញុំសុំសួររឿងទិញផ្ទះបន្តពីគេ ខ្ញុំរៀបនឹងជួសជុលផ្ទះ។ ខណៈពេលដែលជាងមេកានិច កំពុងរុះរើជណ្ដើរ និងជីក ពួកគេក៏ប្រទះឃើញខោអាវចាស់ៗប្រឡាក់ឈាមនិងវត្ថុផ្សេងៗ កប់ក្រោមបង្គោលជណ្ដើរ៣រន្ធ ទាំង៤ មានអាវស១១ និងខ្មៅ១ ។ ខ្ញុំចង់ដឹង ហេតុអ្វីបានជាមនុស្សកប់វា? ក្នុងករណីបើមានក្រុមអ្នកបច្ចេកទេសបញ្ចុះសព កប់ដើម្បីអ្វី? បើយើងជាជនចំណូលថ្មី ត្រូវជួសជុលវាដោយរបៀបណា? “


ក្រោយបង្ហោះរួច អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បានផ្ដល់មតិយោបល់ថា នាងគួរតែអញ្ជើញព្រះតេជគុណសូត្រមន្តសុំគេសិន សឹមជួសជុលបន្ត និងដើម្បីជួយការពារអ្នកនៅផ្ទះទាំងអស់គ្នាផងដែរ។ ចំណែកអ្នកខ្លះ ក៏និយាយថា មិនបាច់ធ្វើអ្វីទាំងអស់ ឬគ្រាន់តែយកវាទៅបោះចោលទៅ រួចស្រេចហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Baifern បង្ហោះរូបប៉ុន្មានសន្លឹកសោះ អ្នកគាំទ្រគាំងនិយាយលែងចេញ
ចុចអាន៖មុននេះ តួឯកប្រុសក្នុងរឿង ” ភរិយាបណ្ដូលចិត្ត” James Jirayu ប្រកាសថា ខ្លួនឆ្លងកូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ