ព័ត៌មានអន្ដរជាតិ
អតីតមេបញ្ជាការកំពូលអង្គការណាតូ ព្រមានថា សង្គ្រាមនុយក្លេអ៊ែរជាមួយរុស្ស៊ី អាចកើតឡើង
អតីតមេបញ្ជាការអង្គការណាតូរបស់ចក្រភពអង់គ្លេសបានព្រមានថា សង្គ្រាមនុយក្លេអ៊ែរជាមួយរុស្ស៊ី អាចកើតមានឡើង បន្ទាប់ពីលោក វ្ល៉ាឌីមៀរ ពូទីន បញ្ជាឲ្យកងទ័ពចូលទៅក្នុងភាគខាងកើតប្រទេសអ៊ុយក្រែន។

Luhansk និង Donetsk គឺជាតំបន់ដែលផ្តាច់ខ្លួនចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលអ៊ុយក្រែននៅក្នុងឆ្នាំ២០១៤ ហើយចាប់តាំងពីពេលនោះមក ត្រូវបានគ្រប់គ្រងដោយក្រុមឧទ្ទាមដែលគាំទ្រដោយទីក្រុងមូស្គូ។
កាលពីថ្ងៃចន្ទទី២១ខែកុម្ភៈ លោក ពូទីន បានទទួលស្គាល់ជាផ្លូវការថា តំបន់ទាំង២ជារដ្ឋឯករាជ្យ ហើយនៅថ្ងៃអង្គារ រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា ការវាយប្រហារអ៊ុយក្រែនបានចាប់ផ្តើមហើយ បន្ទាប់ពីទាហានរុស្ស៊ីចូលទៅក្នុងតំបន់។

លោកឧត្តមសេនីយ៍ Sir Richard Sherriff បានប្រាប់ BBC Radio 4 ថា លោកជឿថា លោក ពូទីន នឹងមិនធ្វើសង្រ្គាមទេ ប្រសិនបើគាត់គិតថា គាត់មិនអាចឈ្នះ។
លោកនិយាយថា “នេះគឺជាពេលវេលាគ្រោះថ្នាក់បំផុតនៅអឺរ៉ុប ចាប់តាំងពីឆ្នាំ១៩៦២ និងវិបត្តិមីស៊ីលគុយបាមក ប៉ុន្តែវាអាចអាក្រក់ជាងនេះទៅទៀត ដោយសារតែនេះគឺជាការវាយចូលប្រទេសអធិបតេយ្យមួយ ដែលអាចក្លាយទៅជាសង្រ្គាមមហន្តរាយ និងជាសង្គ្រាមក្នុងទ្រង់ទ្រាយដែលគេមិនធ្លាប់ឃើញសោះនៅអឺរ៉ុប ចាប់តាំងពីឆ្នាំ១៩៤៥មក”។

លោកឧត្តមសេនីយ៍ Sherriff បន្តថា “នៅពេលដែលសង្រ្គាមផ្ទុះឡើង លោក ពូទីន សម្រេចចិត្តបន្តនូវអ្វីដែលគាត់បានចាប់ផ្តើម និងវាយប្រហារអ៊ុយក្រែន ហើយការពាក់ព័ន្ធជាមួយនឹងអង្គការណាតូ គឺជាលទ្ធភាពពិតប្រាកដមួយ”។
គួរបញ្ជាក់ថា ការព្រមាននេះកើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា រុស្ស៊ីកំពុងផលិតនាវាមុជទឹកនុយក្លេអ៊ែរ ដែលអាចគេចផុតពីរ៉ាដា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ពូទីន បញ្ជូនឈាម និងគ្រឿងពេទ្យ ទៅឲ្យទាហាននៅព្រំដែន ត្រៀមបើកការវាយប្រហារ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ